សង្វៀនបញ្ជាល់មាន់ដុះស្លែ បង្កប់នៅក្នុង កាស៊ីណូភ្នំដិនបេីកដំណើរការឲ្យពលខ្មែរចូលលេងដោយសេរី រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ មិនហ៊ានបង្រ្កាប

(ខេត្តតាកែវ)៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ឃុំ ទំលាប់ ស្រុក គី រី វង្ស ខេត្តតាកែវ បាន បញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង បង្កប់ក្នុងកាស៊ីណូភ្នំដិន ដំណើរការយ៉ាង ពេញទំហឹងវិញហើយ ចំពោះលោក អធិការដ្ឋាន នគរបាលស្រុកគីរីវង្ស សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។

មជ្ឈដ្ឋានខាងក្រៅ និងពលរដ្ឋនៅឃុំទំលាប់ បានរិះគន់ចំៗទៅលើ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូភ្នំដិន ហ៊ានបើកហ៊ានបិទ ល្បែងបញ្ជាល់មាន់ខ្នាចធំ លេងស៊ីសងខុសច្បាប់ ស្រេចតែអំពើចិត្ត។

ជាក់ស្តែងអ្នកចូលរួម លេងបានឲ្យដឹងទៀតថា មានទាំងរថយន្តទំនើប ជាច្រើនគ្រឿងនឹងម៉តូ ប្រហែលមានខ្នងបង្អែករឹងមាំ ចាំជួយអន្តរាគមន៍ ទើបម្ចាស់ទីតាំងបនល្បែង ហ៊ាន បើកដៃឲ្យប្រជា ពលរដ្ឋ ខ្មែរ និងជនអន្តោប្រវេសន៍ ចូលលេងល្បែង ភ្នាល់ស៉ីសងខុសច្បាប់ ដាក់លុយ ក្នុងមួយគូរ ចាប់២ពាន់ដុល្លាទៅ៣ ពាន់ដុល្លា បច្ចុប្បន្ន ក្រុម ពួកញៀនល្បែង ទាំងនោះកំពុងសម្រុក លេងល្បែង គ្រប់ប្រភេទដូចជា មាន់ជល់ខ្នាយ ដែកវង់បៀរ អាប៉ោងយូគី រីឯសមត្ថកិច្ច ពាក់ពន្ធ័ក្នុងខេត្តតាកែ វបណ្តែតបណ្តោយ ឲ្យលេងដោយសេរី មិនចាត់វិធានការ ចុះ បង្ក្រោប ទប់ស្កាត់ទល់តែសោះ  ថែមទាំងមានមេ ការជំនាញម្នាក់រត់ការ បង់លុយពីថ្នាក់ក្រោម រហូតដល់ ថ្នាក់លើ ទើបរក្សាភាពស្ងៀមស្ងាត់។

ល្បែងដ៍ធំជ្រកក្រោមស្លាក (កាស៊ីណូភ្នំដិន) មានខ្មែរចូលលេងយ៉ាង អនាធិបតេយ្យ ភ្លុកទឹកភ្លុកដី ជា រៀងរាល់ថ្ងៃ ផងដែរធ្វើអោយមហាជន គ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋដែលរស់នៅ ជាប់ខ្សែបន្ទាត់ព្រំដែន ពួកគាត់ លន់មាត់ គ្រប់គ្នាថា តើភូមិ ឃុំសុវត្ថិភាព៧ចំណុច នៅត្រង់ណា បើល្បែងភ្នាល់ ស៊ីសងខុសច្បាប់ នៅមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ច នគរបាលស្រុកគីរីវង្ស មិនចាត់វិធានការបង្រ្កាប។

ប្រជាពលរដ្ឋ រស់នៅ ឃុំទំលាប់ ស្រុកគីរីវង្ស អំពាវនាវដល់លោក អ៊ូច ភា អភិបាល នៃ គណៈបញ្ជាការ  ឯកភាព ខេត្ត តាកែវ និងលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ចាត់មន្ត្រីក្រោម ឱវាទចុះពិនិត្យ  និងស្រាវជ្រាវឲ្យ បានស៊ីជម្រៅផងទាន ចំពោះទីតាំងល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាស៊ីណូភ្នំដិន មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យមានប្រសិទ្ធភាពជូន ពលរដ្ឋនៅឡើយ។បឋម

You might like

Leave a Reply

Your email address will not be published. Required fields are marked *