កងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះធ្វើការបង្ក្រាបនឹងឃាត់ ខ្លួនជនសង្ស័យ១១នាក់ពាក់ព័ន្ ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន!

(ខេត្តស្វាយរៀង)៖ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងបាន ឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២២ នេះកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀងចុះធ្វើការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន។

ប្រភពបន្តថាជនសង្ស័យទាំ ងនោះទី១មានឈ្មោះ សុក ចរិយា (ហៅកុយ) ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចប្បន្នភូមិ បារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។២.ឈ្មោះ ទ្រីវ ភារម្យ  ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។៣.ឈ្មោះ សុក ពុត (ហៅចិត្រ) ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចប្បន្ន ភូមិចេក ឃុំសំរោង  ក្រុងចន្ទ្រា  ខេត្តស្វាយរៀង ។ ៤.ឈ្មោះ មួង ដារ៉ា  ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ៥.ឈ្មោះ ង៉ាន់ ពៅ  ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចប្បន្ន ភូមិទួលអំពិល ឃុំច្រេស  ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ៦.ឈ្មោះ ពុធ គា  ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចប្បន្នភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ៧.ឈ្មោះ ទិត្យ ភក្ដី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិច្រកឬស្សី សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង ។ ៨.ឈ្មោះ ស៊ាស ពិសិដ្ឋ  ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិច្រកឬស្សី សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង ។ ៩.ឈ្មោះ នៅ ធី   ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចប្បន្នភូមិច្រកឬស្សី សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង ។ ១០.ឈ្មោះ   ណ ចំរើន   ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចប្បន្នភូមិកោះក្បាន កណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង  ។១១.ឈ្មោះ   ប្រុក ខេមរា  ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចប្បន្នភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង  ។

សមត្ថកិច្ចបញ្ជាក់ថាកាលពី នៅវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្តល់ព័ត៌មានពីភ្នាក់ងារថាៈ នៅចំណុចភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បន្ទាប់ពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី  មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាកម្លាំងជំនាញដឹកនាំដោយ លោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្ត បានចុះទៅដល់ភូមិបារាយណ៍ ធ្វើការបង្រ្កាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន  ធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំងនោះនិងបានចាប់ យកវត្ថុតាងរួម ៖­១.ក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ (ធំ ០៥ កញ្ចប់ តូច ០៥ កញ្ចប់) មានទម្ងន់ ១០៣.៦៩ ក្រាម (គិតទាំងសំបក វេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ៩៨.២៤ ក្រាម ២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងចំនួន ០១ គ្រឿង ៣.អាវុធខ្លីចំនួន ០១ ដើម (ខូច) ៤.អាវុធកែច្នៃ(បាញ់គ្រាប់កង់) ចំនួន ០២ ដើម ៥.គ្រាប់អាវុធកែច្នៃ(បាញ់គ្រាប់កង់) ចំនួន ០១ កញ្ចប់ធំ ៦.គ្រាប់អាវុធម៉ាកវ៉ាន់ដឺឡុង ចំនួន ១០០ គ្រាប់ ៧.ដាវសាំម៉ារ៉ៃ ចំនួន ០២ ដើម ៨.ទូរស័ព្ទដៃចំនួន ០៨ គ្រឿង ៩.សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *