ផ្ទះថ្ម១ខ្នងបិះ ឆេះអស់ដោយ សារទុស្សេខ្សែភ្លើង កុំតែបានសមត្ថកិច្ចជួយ បាញ់ទឹកពន្លត់ ទាន់ ក្នុងនោះទ្រព្យ សម្បត្តិខូចខាត ខ្ទង់ម៉ឺនដុល្លាដែរ

(ខេត្តបន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ និងមន្ត្រីក្រោម ឪវ៉ាទកំលាំង សមត្ថកិច្ចទាំង៣ ក្នុងនោះមានកំលាំង នគរបាលក្រុង សិរីសោភ័ណ ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ីឌី អធីការនគរបាលក្រុង កំលាំងកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីយ៉ាន់សុវណ្ណ មេបញ្ជាការកង រាជអាវុធហត្ថក្រុង លោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការ រងតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដឹកនាំកូនចៅ១ ក្រុម ចុះជួយបាញ់ទឹក ពន្លត់ផ្ទះថ្ម១ខ្នងដែលត្រូវ ទុស្សេខ្សែភ្លើងបិះឆេះអស់ ។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ ស្ថិត ក្នុងចំណុច ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

បើតាមការ អះអាងរបស់លោក ហ៊ឹលរ៉ាយ៉ា បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើង ឆេះនោះធ្វើអំពីថ្ម មុនពេលកើត ហេតុនោះ ម្ចាស់ផ្ទះឃើញភ្លើង ឆេះចេញពីក្នុងផ្ទះ ពេលនោះ  ទាំងម្ចាស់ផ្ទះ និងអ្នកជិតខាង ជួយពន្លត់ដែរតែភ្លើង នៅតែឆេះខ្លាំងឡើង កន្លះម៉ោងក្រោយ មក មានរូបលោក និងកំលាំងទាំង៣ និង ឡានពន្លត់អគ្គីសភ័យ របស់អធិការក្រុង សិរីសោភ័ណ ១គ្រឿង មកដល់ជួយ បាញ់ទឹក យ៉ាង សរស្រាក់ សស្រាំ ដោយសារតែផ្ទះថ្ម ភ្លើងឆេះល្បឿន មិនសូវ លឿនកន្លះម៉ោង ក្រោយមកភ្លើងក៏ រលត់វិញអស់ទៅ មិនបណ្តាលឆេះ រាលដាលដល់ផ្ទះ ជិតខាងនោះទេ។

លោកហ៊ឹលរ៉ាយ៉ា បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ម្ចាស់ផ្ទះមានឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ ៧០ឆ្នាំ ដែលមានទីលំនៅ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះម្ចាស់ផ្ទះបាន រៀបរាប់ប្រាប់ឲ្យដឹថា ពេលម៉ោងប្រហែល៥ នោះក្រុមគ្រួសារគាត់ នៅផ្ទះជុំគ្នាភ្លើង ឆេះពេញពីក្នងផ្ទះ ម្ចាស់ផ្ទះបានធ្វើការ សន្និដ្ឋានថាឆេះនេះ មកពីទុស្សេខ្សែភ្លើង។ចំណែកការ ខូចខាតវិញសរុប ទាំងអស់ ប្រហែលខ្ទង ម៉ឺនដុល្លាឯណោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *