លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងតាវ​ ចំនួន​ ២នាក់​ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន..!!!

ខេត្តឧត្ដរមានជ័យ÷នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខមន្រ្តីថ្នាក់ក្រោម​ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងតាវ​ ចំនួន​ ២នាក់​ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ដែលមានឈ្មោះដូចខាងក្រោម ៖​ ១-​ លោកអនុសេនីយ៍ឯក​ ឈិត​ ឆុន​ ឋានៈ​ មន្រ្តី មានជំងឺលេីសឈាមស្លាប់មួយចំហៀងខ្លួន​ កំពុងសម្រាកព្យាបាលនៅផ្ទះ​ ស្ថិតនៅភូមិទួលស្វាយ​ ឃុំត្រពាំងតាវ​ ស្រុកអន្លង់វែង​ ។ ២-​ លោកអនុសេនីយ៍ទោ​ កុល​ ពឿន​ ឋានៈ​ មន្រ្តី ដែលមានជំងឺតម្រងនោម​ទើបវះកាត់រួច កំពុងសម្រាកព្យាបាលនៅផ្ទះ​ ស្ថិតនៅភូមិទួលប្រាសាទ​ ឃុំត្រពាំងតាវ​ ស្រុកអន្លង់វែង​ ។​ ក្នុងឱកាសនោះ ​ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ បានមានមតិសំណេះសំណាលពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងបាននាំយកអំណោយ​ ជាថវិកាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្ដល់ជូនមន្ត្រីនគរបាលមានជំងឺទាំង ២នាក់ និងក្រុមគ្រសារ រួមមាន​ ៖​ អង្ក​ ១០០គីឡូ​ក្រាម ,​ ត្រីខ​ ២ឡូ ,​ ទឹកត្រី​ ២យួរ ,​ ទឹកស៊ីអ៊ីវ​ ២យួរ ,​ ទឹកផ្លែឈើ ២កេស ,​ ទឹកត្រចៀកកាំ​ ២យួរ​ , ទឹកដោះគោឆៅ​ ២ឡូ​ ,​ ទឹកបរិសុទ្ធកម្ពុជា​ ៤កេស​ និងថវិកាចំនួន ៩០០,០០០ រៀល​ ដើម្បីផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងជួយសម្រាលបន្ទុកការព្យាបាលជំងឺផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *