ឯកឧត្តម គីម រិទ្ធី ប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តចូលរួមផងដែរ..!!!

ព្រះវិហារ ÷ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះដែរ នៅសាលាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមផងដែរ។ យោង – ព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ។ – អនុក្រឹត្យលេខ ៥១៦ អនក្រ.តត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ។ ដោយតែងតាំងឯកឧត្តម គីម រិទ្ធី អតីតៈជាអភិបាលរងខេត្តកណ្ដាល មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយឯកឧត្តម ប្រាក់ សុវណ្ណ ឈរ ឈ្មោះជាប្រធានក្រុមប្រឹក្សាខេត្ត ហើយ ឯកឧត្តម ឡុង សុវណ្ណ ប្ដូរតួរនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ឋាន:ស្មើអនុរដ្ឋលេខាធិការ។ នឹងបានប្រកាសតែងតាំងលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ជាអភិបាលរងខេត្តព្រះវិហារ ជំនួស លោក ស៊ូ សេរី និងលោកលី សារារិទ្ធ បានផ្ទេរភារកិច្ចចូលកាន់មុខតំណែងជាអភិបាលរងខេត្ត កំពង់ចាម និងរតនៈគីរី បន្ត ។ ឯកឧត្តម ប្រាក់ សុវណ្ណ បានអាននៅរបាយការណ៍នានាដែលអនុវត្តន៍បានកន្លងមកក្នុងខេត្តព្រះវិហារ ដោយបង្កើតបាននៅ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា រង្វង់វង្សមូលស្រអែម បានកសាងរូបសំណាក ប្រាសាទព្រះវិហារ និង នៅកំពង់ស្រឡៅបានសាងសង់ វេទិកាមហោស្រព ប្រណាំងទូករវៀងប្រទេសកម្ពុជានិងសម្ព័ន្ធមិត្តប្រទេសឡាវ ព្រមទាំងបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ ។ ឯកឧត្តម គីម រិទ្ធី បានប្ដេជ្ញានាឪកាសនោះ ឯកឧត្តមនិងដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយ កងកម្លាំងទងបីឲ្យបានល្អនិងស្ម័គ្រចិត្តបំរើប្រជាពលរដ្ឋ ចូលរួបទប់ស្កាត់ អនុវត្តនៅ គោលនយោបាយទាំង៩ចំនុចរបស់ភូមិ ឃុំមានសុវត្ថិភាព ។ សម្ដេច ក្រឡាហោម ស ខេង បានថ្លែង ផ្តាំផ្ញើនាឪកាសនោះថា អភិបាលខេត្ត និងអភិបាលរងខេត្ត ទើបទទួលកាន់មុខតំណែង ត្រូវចេះស្រលាញ់រាប់អានគ្នាជាមួយអ្នកចាស់ ត្រូវចូលរួម អនុវត្តន៍តួនាទីរាងៗខ្លួន ដើម្បីដឹកនាំក្រុមការងារឲ្យមានភាពរីកចំរើន ឆ្ពោះទៅមុខស្របតាមគោនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ ត្រូវចូលរួមទប់ស្កាត់និងបង្ក្រាបឲ្យខានតែបាន នូវបទល្មើស គ្រឿងញៀន ព្រៃឈើ ចោរកម្មផ្សេងៗ ជាពិសេសគ្រឿងញៀនដែលចរាចរណ៍ឆ្លងកាត់ ខេត្តព្រះវិហារឆ្លងតាមទឹកពីប្រទេសជិតខាងជាប់ព្រំប្រទល់ រវៀងខេត្តនិងខេត្ត ទៀតផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *