បុរសម្នាក់ស្រវឹងស្រាស្រឿងៗផងទ្រាំនឹងប្រពន្ធជេរប្រមាថមិនបានក៏ទាញពូថៅកាប់រំសាយកំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងចុងក្រោយត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ..!!!

ខេត្តព្រះវិហារ÷ ករណីហឹង្សាកាប់បណ្ដាលឱ្យប្រពន្ធស្លាប់បានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទី ព្រឹកថ្ងៃទី៥,ខែសីហា,ឆ្នាំ២០២២ ដោយជនបង្កជាប្តីស្រវឹងស្រា និងត្រូវប្រពន្ធជេរ ជេរប្រមាថក៏យកពូថៅកាប់ទៅលើប្រពន្ឋចំនួន០២ពូថៅដើម្បីរំសាយកំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ករណីហិង្សានេះបានកើតឡើងស្ថិតក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ស្ត្រីជាជនរងគ្រោះមាន ឈ្មោះ ធៀម រុី ភេទស្រីអាយុ៤៩ឆ្នាំ (ស្លាប់) ជនសង្ស័យ ជាប្តី ឈ្មោះខៀវ សាំង អាយុ៥១ឆ្នាំ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនសង្ស័យបាន កាប់ប្រពន្ឋចំនួន០២ពូថៅ ត្រូវពីក្រោយ០១ពូថៅបែកក្បាលធ្លាយខួរ និងកាប់ចំសៀតផ្កាខាងឆ្វេង០១ពូថៅ បណ្តាលអោយជនរងគ្រោៈស្លាប់នៅនឹងកន្លែង ។ ចំណែកជនសង្សយ័ជាប្តី ក្រោយពីកាប់ប្រពន្ឋស្លាប់ហើយបានចាក់ខ្លួនឯងចំនួន០៣កាំបិតធ្លាយពោះតែមិនស្លាប់ត្រូវបានកម្លាំងនគរបាលនៃអធិការស្រុកសង្គមថ្មីចាប់វ៉ៃខ្នោះបញ្ជូនមកអធិការនគរបាលស្រុកដើម្បីក៍សាងសុំណុំរឿងនឹងបញ្ជូនចាត់ការបន្តតាមនីតិវិធីច្បាប់ ។ លោក វិរៈសេនិយទោ វណ្ណា រ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ័បានអោយដឹងថានៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី៥,ខែសីហា,ឆ្នាំ២០២២ ជនសង្សយ័ខាងលើបានផឹកស្រាអស់កន្លៈលីត្រ បណ្តាលអោយស្រវឹងហើយនៅមានស្រាកាន់នឹងដៃមួយដបទៀត ខណៈកំពង់ស្រវឹងជនសង្សយ័ក៍បានយកពូថៅទៅពុៈអុស ពេលនោៈប្រពន្ឋឃើញប្តីស្រវឹងក៍បានស្រែកជេរប្រមាថទៅលើប្តី ក៍បានតមាត់តករ គ្នាកើតជាជំលោះ ពេលនោះស្ត្រីជាប្រពន្ឋបាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅ ហើយពេលនោះបុរសជាជនសង្ស័យប្រហែលអត់ទ្រាំនឹងប្រពន្ឋជេរមិនបានទើបទាញពូថៅកំពង់ពុៈអុសកាប់បណ្តាលអោយស្លាប់។ បច្ចុប្បន្ន ជនសង្ស័យ ខាងលើត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសង្គមថ្មីដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់។ដោយ លោក អ៊ុង វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *