លោក សាត់ ឃឹម ដែលជា មេភូមិជាំស្រែ បានយកត្រាក់ទ័រជាច្រើនគ្រឿងមកឈូសឆាយ ទន្ទា្រនលើដីព្រៃរបស់រដ្ឋស្ថិតនៅក្នុងដែនជម្រកស្វតព្រៃគូលែនព្រហ្មទេពយកធ្វើជាកម្មសិទ្ធិ..!!

 

ខេត្តព្រះវិហារ÷លោក សាត់ ឃឹម ជាមេភូមិជាំស្រែត្រូវបានប្រជាពលរដ្ឋ រិះគន់ ចំៗ ថា បានយកត្រាក់ទ័រជា ច្រើនគ្រឿងទៅឈូសឆាយដីព្រៃរដ្ឋដែលជា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បើទោះបីជា រូប លោក មានកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តបទល្មើសធនធានធម្មជាតិដោយឈប់កាប់គាស់និង រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ហ់ើយលោកព្រមប្រគល់ដីដែលបានកាប់រុករាន បានរាប់សិបហិចតានោះ ប្រគល់មកឲ្យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពដោយគ្មានលក្ខខ័ណ្ឌនោះទេ ហើយរូប លោកហ៊ានប្រឈមចំពោះមុខច្បាប់ប្រសិនជាបើសមត្ថកិច្ច ចាប់បានឬឃាត់ខ្លួនបានលើកក្រោយ ហើយកិច្ចសន្យានេះដែរបានធ្វើ កាលពី ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០កន្លងទៅ ។ តែនៅថ្ងៃទី ១៥ កក្កដាឆ្នាំ ២០២២ វេលាម៉ោង ១ និង ៥២នាទីរសៀលនិង ថ្ងៃ ទី ០១ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង៩ នឹង ៣០ នាទីព្រឹកកន្លងទៅនេះគេឃើញមានត្រាក់ទ័រមួយ គ្រឿងមកឈូសឆាយលើដីព្រៃ ត្រង់ចំណុចត្រពាំងកកោះស្ថិតក្នុងភូមិជាំស្រែ ឃុំយាង ស្រុកជាំសាន្តខេត្តព្រះវិហារបន្តទៀត ដែលជាដីរបស់ លោក សាត់ ឃឹមជាមេភូមិ ជាំស្រែបានប្រគល់ឲ្យទៅដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេពវិញនោះ នេះបើតាមការឲ្យដឹងរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។មេភូមិរូបនេះដែរ ទោះបីជាដឹងថា ខ្លួនបាន ប្រព្រឹត្តល្មើសច្បាស់ នៃតំបន់ការពារធម្មជាតិយ៉ាងណាក៏ដោយ ក៏រូបលោក នៅតែគគ្លើនមិនខ្លាចច្បាប់ដែរ ។ លោក មេភូមិជាំស្រែ បានបញ្ជាក់ប្រាប់ភ្នាក់ងារយើងថា លោក មិនបានដឹងអ្វីនោះទេដោយសារលោកនៅឯចំការធ្វើស្មៅដំឡូងហើយការឈូសឆាយនោះប្រហែលជាកូនរបស់ លោក មិនបានដឹងបានជាទៅឈូសឆាយនៅលើដី ដែលបានហាមឃាត់បែបនេះ ។ លោក ហ៊ឹម ហឿន មេឃុំ យាង បានបញ្ជាក់ដែរថារូបលោកមិនបានដឹងទាល់តែសោះចំពោះការរុករាន ទន្ទា្រនដីព្រៃរបស់រដ្ឋខាងលើនេះ លោក មេឃុំ បានបញ្ជាក់បន្ថែមថានិងបញ្ជាកម្លាំងដើម្បីចុះទៅដល់ទីតាំង កើតហេតុ ដើម្បីត្រួតពិនិត្យជាក់ស្ដែង ។ លោក ឃៀង វី រី នាយកដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពបានឱ្យដឹងថាជុំវិញ ការឈូសឆាយដោយត្រាក់ទ័រ គឺមិនមានច្បាប់ណាមួយអនុញ្ញាតឱ្យធ្វើការឈូសឆាយនោះទេ ហើយបើសិនជាលោក សាត់ ឃឹម នៅតែប្រព្រឹត្តបទល្មើសឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលលោក បានធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ជូនរដ្ឋ វិញហើយនោះហើយនៅតែបន្ត លោក នឹងត្រូវមានស្ថានទម្ងន់ទោសបន្ថែមទៀត ។ ប្រជាពលរដ្ឋបានបន្តទៀតថាបើសិនជាមិនមានការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធទេនោះ លោកមេភូមិរូបនេះមិនអាចធ្វើការឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើ ជាកម្មសិទ្ធិបានរាប់សិបហិចតាបែបនោះឡើយ ។ដោយលោកអ៊ុង វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *