លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ បន្តការងារសាងសង់ផ្ទះស្នាក់នៅរបស់យោធិន នៅទីបញ្ជាការកងពល..!!!

ខេត្តបាត់ដំបង÷ លោកឧត្តមសេនីយ៍ត្រី កែវសេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥៣បានមានប្រសាសន៍ថាក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ​យោធិននៅបណ្តាអង្គភាពចំណុះអោយកងពលតូចថ្មើរជើងលេខ៥៣ បានបន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងកសាងអង្គភាព ឲ្យបានរីកចម្រើនរឹងមាំ ទាំងការធានាចិញ្ចឹម ទីកន្លែងស្នាក់នៅ និងលើកកម្ពស់សុខុមាលភាពកងទ័ពបានល្អប្រសើរ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការងារពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅការិយាល័យទី៥ , ការិយាល័យទី២ និងបន្តត្រួតពិនិត្យការងារសាងសង់ផ្ទះស្នាក់នៅរបស់យោធិន ទំហំ (៤x៥)ម៉ែត្រ នៅទីបញ្ជាការកងពល។ លោកឧត្តមសេនីយ៍ត្រី កែវសេងលន បានមានប្រសាសន៍បន្ត កោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្តាអង្គភាព ដែលបានដឹកនាំអង្គភាពប្រកបដោយឆន្ទ: និងទទួលខុសត្រូវខ្ពស់ ក្នុងការជម្រុញបងប្អូនយោធិនសហការសាមគ្គី និងចេះជួយគ្នាកសាងអង្គភាពរីកចម្រើន។ លោកបន្តថា ប្រសិនបើអង្គភាពមួយ ឯកភាពផ្ទៃក្នុង និងចេះសាមគ្គីគ្នា អង្គភាពនោះនឹងដឹកនាំបានជោគជ័យ ហើយរមែងរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះយើងត្រូវតែរួបរួមគ្នា កសាងអង្គភាព និងរួមរស់ជាមួយគ្នាដោយសុខសាន្ដជាធ្លុងមួយឲ្យបានយូរអង្វែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *