លោក អិត សាមិត អនុប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃខ្ពស់ បានដឹកនាំសមាជិកសមាជិកាសាខាបក្សភូមិស្រណាល នាំយកថវិកាចំនួន១០០,០០០រៀល!!!

(បាត់ដំបង)÷ថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២. គណៈកម្មាធិការគណបក្សប្រជាជនឃុំព្រៃខ្ពស់ លោក អិត សាមិត អនុប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃខ្ពស់ បានដឹកនាំសមាជិកសមាជិកាសាខាបក្សភូមិស្រណាល នាំយកថវិកាចំនួន១០០,០០០រៀល(មួយរយពាន់រៀលគត់)

របស់ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបវេល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានឃុំព្រៃខ្ពស់ និងឃុំឃ្លាំងមាស ដើម្បីចូលរួមជួយរំលែកមរណះទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពឈ្មោះ ខន យ៉ោក ស្លាប់ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *