បុរសម្នាក់ធ្វើអត្តឃាតសម្លា-ប់ខ្លួនចោលប្រពន្ធជាទីស្រលាញ់ព្រោះខឹងថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិន???

ខេត្តបាត់ដំបង÷បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះខឹងថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិនទើបធ្វើអត្តឃាតសម្លាប់ខ្លួន ទុកជាការព្រមានថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ។

នេះបើយោងតាម facebook មួយមានឈ្មោះថា គ្រួសារត្រកូល ស៊ានក្នុងនោះបានសរសេរថា, ខ្ញុំសូមទោស ពុកម៉ែ បងប្អូនទាំងអស់គ្នា និង ប្រពន្ធសម្លាញ់ ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកជា រៀងរហូតទៅ ទ្រព្យសម្បត្តិទាំងអស់សូម បែងចែកដូចតទៅ? ១.ម៉ូតូ Dream 02 / និង ដីឡូ ២ឡូ ទុកចែកជូនប្រពន្ធខ្ញុំ។ ២.ម៉ូតូ Wave ទុកចែកអាឡយ កូនចែវៀង 3.ដីស្រែ សូមជូនម៉ែយាយវិញចុះ។

ចំណែកលុយក្នុងកុងធនាគារ មាន 30លាន រៀល បែងចែកជា 3 ចំណែក : ១.១០លានរៀល ទុកចិញ្ចឹមម៉ែយាយ ២.១០លានរៀល ទុកចិញ្ចឹមពុកវ័ន្ត ចុះ ព្រោះ កន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ. ចំណែក១០លានរៀលទៀត ទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំ រៀនសូត្រឲ្យចប់។ ចំណែកលុយប្រាក់ខែក្នុងកុងធនាគារ នៅសល់ ទុកធ្វើបុណ្យសពខ្ញុំចុះ.ជាចុងក្រោយកូនសូមទោសម៉ែខាន ដែលកូនមិនមានអ្វី តបស្នងសងគុណម៉ែវិញសូមពុកម៉ែ បងប្អូន និងប្រពន្ធសម្លាញ់ កុំ យំសោកស្ដាយអី ខ្ញុំទៅបានសុខហើយ លាហើយអ្នកទាំងអស់គ្នា ហើយអត្តឃាតរបស់ខ្ញុំ ឬឃាតកម្មផ្លូវចិត្តមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេរ ទីតាំងបុគ្គលិកពីស្រុកកំណើតគេឲ្យទៅឆ្ងាយ ផ្ទះ។

ផ្ទះខ្ញុំ ប្រពន្ធខ្ញុំ ម្តាយឪពុកខ្ញុំ រួមទាំងខ្ញុំ មានទីតាំងនៅ បាត់ដំបង ជិត GS អន្លង់រុន ស្រាប់ ហេតុអ្វីផ្ទេរខ្ញុំទៅ GS ប៉ៃលិន ទាំង ដែលខ្ញុំមិនចង់ទៅ សូមថ្នាក់ដឹកនាំគួរ ពិចារណាឡើងវិញ ហើយខ្ញុំសូមបញ្ជាក់ថា ចំពោះករណីនេះ មិនមែនជារឿងធម្មតាឡើយ មន្ត្រីនគរបាលយុត្តិធម៌ គួរតែបើកការស៊ើបអង្កេត ស្រាវជ្រាវរកឱ្យដឹងមូលហេតុពិតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *