លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងអាវុធខេត្ត​ មុនទៅបំពេញបេសកកម្ម​ ការពារ​ សន្តិសុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ ជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​នាពេលខាងមុននេះ​…

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍​ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះ￸សំណាល និងដាក់ផែនការដល់កម្លាំងអាវុធហត្ថទាំងអស់ដែលត្រូវចុះតាមគោលដៅដែលបានកំណត់តាមផែនការ ដើម្បីការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីទិវាមច្ឆជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នាឱកាសនោះ￸ដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងមាត់​ ដល់កងកម្លាំងអាវុធហត្ថទាំងអស់​ ត្រូវការពារសន្តិសុខ​ សុវត្ថិភាព​ ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលនឹងអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ក្នុងទិវា​ មច្ឆជាតិ​ ១​ កក្កដា​ នាពេលខាងមុននេះ​ រួមនឹងប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា​ឱ្យបានម៉ត់ចត់បំផុត មិនត្រឹមតែប៉ុណ្ណោះ​ លោកឧត្តមសេនីយ៍ត្រី​មេបញ្ជាការ ក៏បានណែនាំបន្ថែមដល់កងកម្លាំង​ត្រូវអនុវត្តតាមតួនាទី-ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ​ សុវត្ថិភាព​ជូនពលរដ្ឋមកចូលរួមឱ្យបានម៉ឺងមាត់បំផុតផងដែរ អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *