លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថបានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួច ម៉ូតូដែលមានស្ថានទម្ងន់ទោស!!!

ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ធូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច(ម៉ូតូ)ទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះហើយ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មានករណីលួច(ម៉ូតូ)១គ្រឿងកាលពីវេលាម៉ោង០២ និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ដោយយោងតាមសំណុំរឿងលេខ៥២ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត(ដើមបណ្តឹងឈ្មោះ Derick (ឌេរិក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចាត់កម្លាំងជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សឹង្ហ ចំណាន ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកSuziki Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរង គ្រោះឈ្មោះ Derick ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzik Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរងគ្រោះឈ្មោះ Derick (ឌេរិក) នោះទេចំពោះម៉ូតូSuziki Raider ដែលខ្លួនបានជិះ គឺខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ២៦ឆ្នាំ ដោយរូបគេបានយកម៉ូតូ Suziki Raider ពណ៌ខៀវ លាយខ្មៅ មកលក់ឱ្យខ្លួនក្នុងតម្លៃ ៣៦,០០០B(បីម៉ឺនប្រាំមួយពាន់) បាត ដោយខ្លួនទើបតែលេងហ្គេមបាញ់ត្រីឈ្នះផង ខ្លួនក៏បានទិញយកម៉ូតូខាងលើតែម្ដង ក្នុងការ ទិញម៉ូតូនេះ ខ្លួនក៏បានដឹងដែរថា ម៉ូតូខាងលើនេះ គឺបុរសមិនស្គាល់ឈ្មោះខាងលើ បានធ្វើសកម្មភាពលួចពីជនជាតិឥណ្ឌូនេស៊ីម្នាក់ តែខ្លួនមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ គឺខ្លួននៅតែបន្តជិះម៉ូតូនោះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ចំពោះម៉ូតូ SUZIKI RAIDER ពណ៌ខៀវ ខ្មៅ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យទៅម្ចាស់ដើមវិញហើយ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចាត់ការបន្ត ចំណែកជនមិនស្គាល់មុខសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។

លោករវសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឲ្យដឹងថា​ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យអនុវត្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *