ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១បានលើកឡើងថា ការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ថ្នាក់ដឹនាំ និងសង្គមជាតិជាភារកិច្ចដែលកងទ័ពត្រូវអនុវត្ត!!!

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គមជូនប្រជាពលរដ្ឋ ថ្នាក់ដឹនាំ និងសង្គមជាតិជាភារកិច្ចដែលកងទ័ពត្រូវអនុវត្ត។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការប្រតិបត្តិការ

ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីទិវាមច្ចាជាតិ ថ្ងែទី១ ខែ កក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ចេញនូវគោលការណែនាំ ជូនដល់លោកមេបញ្ជាការចំណុះឲ្យកងពលតូចថ្មើរជើងលេខ ៥១ គ្រប់បណ្តាកងឯកភាព ដែលដឹកនាំកម្លាំង ចេញប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ត្រូវគ្រប់គ្រង និង ដឹកនាំបញ្ជាតាមចំណុចគោលដៅនិមួយៗ ត្រូវអនុវត្តន៍ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើប្រគល់ជូន អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *