បុរស២នាក់ លង់ទឹកស្លាប់ សង្ស័យ ឆក់ខ្សែ ភ្លើងបង្កាន់ដៃស្ពាន នៅកន្លែងកំសាន្ត អូរខែដន ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ បុរស២នាក់លង់ទឹកស្លាប់ សង្ស័យករណីឆក់ខ្សែ ភ្លើងបង្កាន់ដៃស្ពាន នៅកន្លែងកំសាន្តអូរខែដន ក្រុងប៉ោយប៉ែត ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ ២០២២ នៅកន្លែងកំសាន្ត អាងអម្រិតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបាន អោយដឹងថា ជនរងគ្រោះទី១.ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ  មុខរបរ ធ្វើការស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទី២.ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុប្រហែល២០ឆ្នាំ ម្ចាស់ខ្យុស អ្នកជួយត្រូវលង់ទឹកស្លាប់ដូចគ្នា។

បើតាមប្រភពមិត្តភក្តិ ដែលមកញ៉ាំជុំគ្នា បានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា ៧ទៅ៨នាក់ មានប្រុស មានស្រី ជាមិត្តភក្តិធ្វើការ កាស៊ីណូជុំគ្នា នៅកញ្ចុះ យីហោ “យក្សធំម្ហូបឆ្ញាញ់”  បាននាំគ្នាញ៉ាំកម្សាន្ត បន្ទាប់មកទៀត ជនរងគ្រោះបាន សុំទៅក្រៅបាត់ ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏ តោងបង្កាន់ដៃស្ពានដែល ធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ ត្រូវខ្សែភ្លើងឆក់ លង់ធ្លាក់ទៅ ក្នុងទឹកតែម្តង។

ប្រភពដដែល បានបន្តទៀតថា ក្រោយមកនាំគ្នាស្រែក ឆោឡោហៅឲ្យគេជួយ ស្រាប់តែមាន បុរសម្នាក់ទៀត ដែលជា ជនរងគ្រោះទី២ ចុះទៅជួយតែពេល លោតចូលទឹកស្រាប់ តែប្រកាច់ដូចឆក់ ខ្សែភ្លើងលង់ លិចបាត់ទៅ។

ក្រោយពីកើតហេតុ គេសង្កេតឃើញថា អាជ្ញាធរ រួមទាំងកម្លាំង មត្ថកិច្ចចម្រុះ មានកម្លាំង នគរបាល កម្លាំង កងរាជអាវុធហត្ថ និងយោធា ជាច្រើននាក់ កំពុងស្វះស្វែង រកមុជទឹករាវរក តែសពជនរងគ្រោះទាំងពីរ រហូតមក រំលងបានមួយថ្ងៃ ទើបឃើញសព។

បច្ចុប្បន្នសាកសពទាំង ក្រោយពីកម្លាំងជំនាញ បានរកឃើញហើយ និងបានពិនិត្យរួចរាល់ ក៏បានប្រគល់ ទៅអោយគ្រួសារ សាច់ញាតិដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *