រដ្ឋបាលខេត្ត កោះកុងរៀបចំ កម្មវិធីពិធី ពិសារផ្លែឈើ ឥតគិតថ្លៃនៅកោះកុង ក្នុងឱកាស ព្រះរាជពិធិបុណ្យ ចម្រើនព្រះជន្មសម្តេចម៉ែ..

(ខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំកម្មវិធី ពិសារផ្លែឈើឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុ ងឱកាសថ្ងៃ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងលើកកម្ពស់ ផលិតផលកម្មរបស់ ប្រជាកសិករនៅក្នុងខេត្ត។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានគូសបញ្ជាក់នៅ រសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២២ នេះជាលើកដំបូង ហើយដែលរដ្ឋបាល ខេត្តបានបង្កើតឱ្យ មានកម្មវិធីពិសារផ្លែទុរេ សាវម៉ៅ  និងមង្ឃុតដោយ ឥតគិតថ្លៃពី ប្រជាពលរដ្ឋ ក្នុងគោលបំណង ចម្បងចំនួន២ គឺទី១ អបអរសាទរក្នុងឱកាស ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជវមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រាប់៨៦យាង ចូល៨៧ព្រះវស្សា។

លោកជំទាវអភិបាល ខេត្តកោះកុង បន្ថែមថា គោលបំណងទី២ គឺដើម្បីជួួយលើក កម្ពស់ផលិតផល កសិកម្មរបស់ ប្រជាពលរដ្ឋក្នុង ខេត្តដែលអាចរក ទីផ្សារប្រាក់ចំណូល បានច្រើនពីការធ្វើ របរមុខកសិកម្ម ខណៈខេត្តមួយ នេះមានសក្តានុពល ខ្ពស់លើវិស័យកសិកម្ម ឧស្សហកម្ម និងទេសចរណ៍។

បើតាមលោកជំទាវ កម្មវិធីពិសារ ផ្លែឈើលើក២ រដ្ឋបាលខេត្តកោះកុង រៀបចំឱ្យបានល្អ ប្រសើរជាងនេះទៀត ដោយសារតែឃើញថា ពលរដ្ឋមានការចូលរួម និងគាំទ្រយ៉ាង ច្រើនកុះករមិននឹក ស្មានដល់ដូចពេលនេះ។

គួរជម្រាបថា ក្រោយលោកជំទាវ អភិបាលខេត្តទទួល បានព័ត៌មានកង្វះ ទីផ្សារបញ្ជាទិញទុរេ សាវម៉ោង និង មង្ឃុតរបស់កសិករ សាធារណជន សង្កេតឃើញថា លោកជំទាវបានចាត់ មន្ទីរជំនាញពាក់ ព័ន្ធចុះស្រង់ស្ថិតិ ចំនួនកសិករ ទិន្នផលដែលនឹង ត្រូវប្រមូលបាន ព្រមទាំងទំហំផ្ទៃ ដីធ្វើកសិកម្ម ដោយធ្វើយ៉ាង ណាជួួយស្វែងរក ទីផ្សារលក់ចេញទិន្នផល ទាំងអស់អោយ បានទាន់ពេលវេលា ចៀសវាងការ លក់មិនចេញ ហើយខាតបង់ ទុនធ្វើកសិកម្ម របស់ពលរដ្ឋ។

រីឯប្រជាពលរដ្ឋ និងយុវជនរស់ នៅក្នុងក្រុងខេមរភូមិន្ទ ដែលមកចូលរួម និងចង់សាកតេស្តរស ជាតិផ្លែឈើដែល តាំងបង្ហាញនៅ មុខផ្សារកោះកុងថ្មី យល់ថា នេះយន្តការល្អណាស់ ដែលសម្រាប់ផ្តល់ ភាពទាក់ទាញ និងជួយរក ទីផ្សារលក់ទិន្នផល របស់ប្រជាកសិករ ទៀតផង។

តំណាងពលរដ្ឋក៏សូម អរគុណដល់ រដ្ឋបាលខេត្តកោះកុង ពិសេសលោក ជំទាវអភិបាលខេត្ត បានផ្តួមផ្តើម បង្កើតកម្មវិធីនេះឡើង។ ពួកគាត់ជឿជាក់ថា នៅឆ្នាំក្រោយៗ នឹងមានកម្មវិធី បែបនេះទៀត សម្រាប់គាំ ទ្រលើកស្ទុយវិស័យក សិកម្មនៅក្នុងស្រុក ព្រោះទិន្នផលរបស់ ពលរដ្ឋខេត្តកោះកុង មានគុណភាពល្អ ឆ្ងាញ់ មិនចាញ់ផលិត ផលក្រៅប្រទេសនោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *