ក្រុមបំផ្លាញព្រៃឈើ ក្នុងខេត្តព្រះវិហារ មាន ឈ្មោះ ជិន គឹម អូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ ជា​មេ​ឈ្មួញ​ឈើ​ ជើង​ខ្លាំង​កាប់បំផ្លាញ​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា នៅក្នុង​ខេត្ត​ព្រះវិហារ ដោយបានប្តូរូប ភាពថ្មីដឹកជញ្ជូន​យក ទៅ​លក់​លើ ​ទីផ្សារសេរី បាន​យ៉ាង​រលូន

(ខេត្តព្រះវិហារ)៖ ជាក់ស្ដែងកាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២២នេះមាន ប្រភពបែកធ្លាយព័ត៌ មានមកថាសកម្មភាព ដឹកជញ្ជូនបទល្មើ ស​ព្រៃឈើ​ក្នុង​ខេត្ត ​ព្រព្រះវិហារកាលពី ថ្ងៃទី 04 ខែមិថុនា ឆ្នាំ​២០ ២២ មាន​រថយន្ត​យី​ឌុប 5 ផ្លូវ ពាក់​ស្លាក​លេខ ក្រចេះ​3A.0340 បាន​ដឹក​ជញ្ជួន​ឈើ ចេញពី​ខេត្ត​ព្រះវិហារ​ចូល​ដេប៉ូ នៅ​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន ​ខេត្ត​កំពង់ធំ គ្មាន​សមត្ថកិច្ច​ពាក់​ ពន្ធ័​ហៅរថ យន្តសួរនាំឬមាន វិធានការណាមួយ នោះឡើយស្ងាត់ ជ្រាបតែម្ដង។

​ទោះបី​បណ្តាញ​ ព័ត៌មាន​បាន​ចុះផ្សាយ និង​មាន​របាយការណ៍ ស៊ើ បអង្កេត​នានា របស់​សង្គម​ស៊ី វិល​ក៏ដូចជា​សក្ខី កម្ម​របស់​ប្រជា​សហ គមន៍​ផងដែរ ដែល​បង្ហាញ​ថា ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះរ​កា ​ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​រង​ការ កាប់​បំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ចំណែក​ប្រធាន​មន្ទីរ ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​ក សិកម្ម​ខេត្ត​ព្រះវិហារ រក្សា​ភាព​ស្ងៀមស្ងាត់ ​ទើប​ពួក​ឈ្មួញ​ធ្វើ​អ្វីៗ តាម​តែអំពើ​ ចិត្ត​បែបនេះ។

​ហេតុអ្វី​បានជា​ឈ្មួ ញ​ឈើ​ឈ្មោះ សាក់ សិច និង​ឈ្មោះ គឹម ឡាយ នៅក្នុង​ទឹកដី ​ខេត្តព្រះវិហារ​ហ៊ាន ផ្គើននិង​អានុ​សាស្ត្រ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា កន្លង មក​ដែល ​ធ្លាប់​ដាក់​បទបញ្ជា​ ឲ្យ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស ចាត់វិធានការ​ទៅ លើ​មន្ត្រីក្រោម ឱវាទ​ចុះបង្ក្រាប ព្រៃឈើ​អោយ ​ខាន់​តែ​បាន ។​

យោងតាម​ប្រភព ​បាន​បន្តទៀតថា ឈើ​ប្រណីតត្រូវ បាន​ឈ្មោះ គឹម ឡាយ ដឹកនាំ​មេ​ការ សំខាន់ៗ​មួយ​ ក្រុម​រួម​មាន ១.​ឈ្មោះ មីន ២.​ឈ្មោះ ណឹត ៣.​ឈ្មោះ វុ​ធ ៤.​ចែ ណា​ង ៥.​យាយ ខេង ៦.​ឈ្មោះ ថី ៧.​តា រី​ន ចូលកាប់​ឈើ​ក្នុង ព្រៃ​ព្រះ​រកា​និង ​ព្រៃ​ឡង់​យ៉ាងគំហុក ជារាងរាល់ថ្ងៃនិង សកម្មភាពបែបនេះ ច្បាស់ជារលាយ ជាក់ជាមិនខាននា ពេលដ៌ខ្លីខាងមុខនោះ ទោះមានសភាពផ្លូវ ពិបាកក៌អស់លោក មានឈ្មោះខាង លើប្ដូរមធ្យោបាយ ដឹកជញ្ជូនចេញ​តាម ​រទេះគោ រទេះក្របី មក​ដាក់​នៅ​ ចំណុច​ម្លូ​ព្រៃ ឬ​ពោធិ៍​ប្រមេ​រ ក្នុងការ យកឈើមក ស្តុបនោះផងដែរគេ សង្កេតឃើញសមត្ថ កិច្ចឬមន្ត្រី​ជំ នាញ​ពាក់​ពន្ធ័ មាន ភាពសម្ងំ​ស្ងាត់ ឈឹងល្អណាស់ កត្តាត្រង់នេះដោយគេ ដាក់ការសង្ស័យថា បានទទួល​លាភ សក្ការ:ពីរក្រុមឈ្មួញ ឈើទាំងអស់នោះហើយបានជា ស្រវាំងភ្នែកត្រចៀក ស្ដាប់និងឮបែបនេះនោះ។​

មេ​ឈ្មួញកណ្ដាល ​ម្នាក់ទៀត​ឈ្មោះ សាក់ សិច ដឹកនាំ​មេការ​ មួយ​ក្រុម​ទៀត​រួមមាន ១.​ឈ្មោះ​ឆើត ២. ឈ្មោះ ប្រុស ៣.​ឈ្មោះ បុប្ផា ៤.​ឈ្មោះ ទូ ជា​ដើម​ចូល​កាប់​ឈើ ក្នុងស្រុក​ជ័យ​សែន ​តំបន់​ព្រៃ​ឡង់ ហើយ​ដឹក​ ចេញ​មក​ចំណុច​ស្រែ ​វាល​មក​ស្តុប​ទុក នៅ​ក្រាំង​ដូង​ក្នុង ស្រុក​ត្បែងមានជ័យ ​ខេត្ត​ព្រះវិហារ រួច​ដឹក​ បន្ត​មក​ចែកចាយ ​នៅ​ដេប៉ូ ឈ្មោះ ជិន គឹម អូន ក្នុង​ភូមិ​តា​ឡែក ជិត​ស្នាក់ការ ​បរិស្ថាន​ក្នុង​ខេត្ត​កំពង់ធំ ឈើ​ទាំង​ពី ​ក្រុម​ខាងលើ​នេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូន​ស្ទើរ តែ​រៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យ​ដេប៉ូ​ផ្សេងៗ និង​តាម​បណ្តាល ​ខេត្ត​នានា​យ៉ាង​រំ​ភើយ​។​

​ប្រជាពលរដ្ឋ ក្នុងស្រុក​ជ័យ​សែន បាន​រិះគន់​ចំៗ ទៅលើ​មន្ត្រី​អាជ្ញា​ធរ មាន​សមត្ថ កិច្ច​ពាក់ព័ន្ធ ចាប់ បានតែ ឈ្មួញ​ឈើ រកស៊ី​តូចតាច ប៉ុណ្ណោះ រីឯ ឈ្មួញ រកស៊ី ឈើ​ធំ ៗ ដូច​ជា​ឈ្មោះ ជិន គឹម អូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាន​នោះ​ទេ ម្យ៉ាង​វិញ ក្រុម​ឈ្មួញ​ដឹក ជញ្ជូន​យកទៅ ​លក់​បន្ត ក្នុង​ខេត្ត​នានា​ យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​សមត្ថ កិច្ច​ពាក់ព័ន្ធ ​ក្នុង​ព្រះវិហារ និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ខេត្ត​កំពង់ធំ ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​បង់លុយ​ គ្រប់​ស្ថាប័ន​ពាក់ ព័ន្ធ​អស់ហើយ​។​

អង្គភាពសារព័ត៌មានយើង ធ្វើការចុះផ្សាយ ព័ត៌មានខាងលើនេះ ក្នុងគោលបំណង រិះគន់ដើម្បីស្ថាបនា  តែប៉ុណ្ណោះ មិនមានចេតនា ណាមួយមួលបង្កាច់ ទៅនិងមន្ត្រីជំនាញ ពាក់ព័ន្ធ ឬ បុគ្គលណាម្នាក់ នោះឡើយ..។

អង្គភាពសារព័ត៌មាន យើងគឺជាកញ្ចក់ ឆ្លុះបញ្ចាំងពី សង្គមទទួលដំ ណឹងពីថ្នាក់ជាតិ ផ្សព្វផ្សាយជាដំណឹង ជូនដល់ពលរដ្ឋ ពីរពលរដ្ឋទៅថ្នាក់ ជាតិតែប៉ុណ្ណោះ ទទួលដំណឹង ពីប្រជាពលរដ្ឋ នៅក្នុងមូល ដ្ឋាន និងរាយការណ៍ ផ្សព្វផ្សាយព័ត៌មាន ជូនដល់ថ្នាក់ជាតិ ដល់ថ្នាក់ដឹកនាំ ឲ្យ លោកបានដឹង និង ចូលរួមចំណែក ទប់ស្កាត់នៅស ម្បត្ដិធនធាន ធម្មជាតិនិង អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជាតិ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលជា រាជរដ្ឋាភិបាល ស្របច្បាប់ ទទួលបានសន្តិភាព ពេញលិញ ស្ថេរភាពនយោបាយល្អ ជូនដល់ពល រដ្ឋ។

បច្ចុប្បន្ន បើតាមសង្កេត មើលទៅឃើញថា មន្ត្រីថ្នាក់ក្រោមជាតិ មួយចំនួនតូច ហាក់បីដូចមាន ភាពព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ក្នុងកិច្ចការការងារ តួនាទីភារកិច្ច របស់ខ្លួន ដែលថ្នាក់ដឹកនាំ កំពូលៗ ដាក់ឲ្យនោះទេ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *