អភិបាលខេត្តប៉ៃលិន បញ្ជឲ្យសមត្ថកិច្ចជំនាញ ដកយកគ្រឿងចក្រ ដែលឈ្មួញលួច ជីកកាយដី ជើងភ្នំ របស់រដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីចំណាត់ របស់លោកស្រី បាន ស្រីមុំ  អភិបាលខេត្តប៉ៃលិន លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងលោក ឡាយ ពិសិដ្ឋ នាយខណ្ទរដ្ឋបាល ព្រៃឈើស្រុក សាលាក្រៅ បានកម្លាំងសមត្ថកិច្ច ចម្រុះរួមមាន  នគរបាល ប៉ុស្ត៍ស្ទឹងកាច់ នគរបាលស្រុក សាលាក្រៅ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះដកយកគ្រឿង ចក្រចំនួន២កន្លែង ដែលប្រព្រិត្តបទល្មើស ជីកកាយដីជើងភ្នំ  ដោយគ្មានច្បាប់អនុញ្ញាត្ត ស្ថិតក្នុងភូមិអូរឈើក្រំ (ចំណុចអូរកប់អង្ករ) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមលោក មិន រ៉ាវុធ នាយរងខណ្ទ រដ្ឋបាលព្រៃឈើប៉ៃលិន បានឲ្យដឹងថា៖ ការចុះដកយកគ្រឿង ចក្រជីកកាយដីជើងភ្នំ ទាំងពីរកន្លែងខាងលើ ធ្វើឡើងក្រោមការ សម្របសម្រួល ពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តប៉ៃលិន និងមានបញ្ជារផ្ទាល់ ពីលោកស្រី បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិនផងដែរ។ លោកនាយរងខណ្ទ រដ្ឋបាលព្រៃឈើប៉ៃលិន បានបន្តទៀតថា៖ គ្រឿងចក្រ ដែលចុះដកយទី១ មានឈ្មោះ ម៉ាប់ ដែលកាយឲ្យ ម្ចាស់ដីឈ្មោះ សុខ មុំ រស់នៅភូមិអូរ ឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ចំណែកទី២ ម្ចាស់គ្រឿងចក្រឈ្មោះ ចិត្ត ដែលកាយឲ្យម្ចា ស់ដីឈ្មោះ ញ៉ែម ដារ៉ា តួនាទីជាសមា ជិកសភាពាណិជ្ជ កម្មខេត្តប៉ៃលិន។

ដោយឡែកបើតាម ម្ចាស់គ្រឿងចក្រ ដែលសមត្ថកិច្ច ចុះដកយក ក៍បានលើកឡើង ដូចៗគ្នាថា៖ ការជីកកកាយ ដីខាងលើ ដោយសារពួក គាត់យល់ថា ដីគេមានប្លង់ត្រឹមត្រូវ ហើយបើដឹងថា មានពាក់ព័ន្ធដីរដ្ឋ ពួកគាត់ មិនជីកកកាយ ដែលនាំឲ្យមានការឃាត់នោះដែរ។ បច្ចុប្បន្នគ្រឿង ចក្រប្រភេទ ម៉ៃឃូង ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ ដកហូតយកមក រក្សាទុកនៅមន្ទីរកសិកម្ម ខេត្តប៉ៃលិន រង់ចាំចាត់ការ តាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *