រោងចក្រដំឡើងរថយន្តម៉ាក FORD ដ៏ធំដំបូងគេនៅកម្ពុជា ត្រូវបានធ្វើពិធីសម្ពោធ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

(ខេត្តពោធិ៍សាត់)៖ ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីបើក សម្ពោធជាផ្លូវការនៃ រោងចក្រដំឡើង រថយន្ត FORD ដំបូងគេបង្អស់នៅ ព្រះរាជាណា ចក្រកម្ពុជា ស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាច្រករបៀង សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។

កម្មវិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ កម្មវិធីសម្ពោធជាផ្លូវការនេះ ក៏មានវត្តមានអញ្ចើញ ចូលរួមពីសំណាក់ ថ្នាក់នាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ជាច្រើន នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពី លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ជូនអង្គពិធី ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអរគុណ ចំពោះក្រុមហ៊ុន អន្តរជាតិ RMA Group ជាក្រុមហ៊ុន នាំមុខមួយក្នុងការ ផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូន ដល់ប្រជាពល រដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំ របស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្ត ជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ដំឡើងរថយន្តដើម្បី ចែកចាយនៅលើ ទីផ្សារក្នុងស្រុក ប្រកបដោយ សក្តានុពល ដោយយោងទៅ លើស្ថានភាពនៃការ អភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា និងកំណើនជីវភាព របស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន។

ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតរោង ចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃ ខេត្តពោធិ៍សាត់  ប្រទេសកម្ពុជា ជាពេលនេះ គឺជាមោទនភាព មួយសម្រាប់អ្នកមូល ដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជន នៅទូទាំងប្រទេស ក្នុងការទទួល ស្វាគមន៍វត្តមានរបស់ ឧស្សាហកម្មធុនធ្ងន់ ដ៏ទំនើបមួយនេះ ដែលពិតជា បានចូលរួមបង្កើន ឱកាសការងារ និងកំណើន ប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធាន មនុស្សតាមរយៈ ការបណ្តុះ បណ្តាលជំនាញ និងបែបបទស្តង់ ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរ បច្ចេកវិទ្យាដោយ ការអនុវត្តការងារ ផ្ទាល់នៅក្នុងខ្សែ ច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹម តែជាការជំរុញកំណើន សេដ្ឋកិច្ចជាតួលេខ មួយមុខនោះឡើយ ហើយទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀម ខ្លួនចូលរួមប្រកួត ប្រជែងទាញយក ផលប្រយោជន៍ពី ដំណើរការសេដ្ឋកិច្ចទី ផ្សារសេរីនៅក្នុងចរន្ត សាកលភាវូបនីយកម្ម  និងការអភិវឌ្ឍ សម្រាប់រយៈពេល វែងទៅមុខ។

ឯកឧត្តម ក៏បានរំលេច ផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាស ជោគជ័យមួយ ដែលនឹងដើរ តួនាទីជាអ្នកត្រួស ត្រាយផ្លូវ និងលើកទឺកចិត្ត ដល់ការវិនិយោគ ទ្រង់ទ្រាយធំជា បន្តបន្ទាប់ទៀត ជាពិសេសការវិនិ យោគនៅក្នុង វិស័យយានយន្ត ក្នុងពេល អនាគតទៀត។

ក្នុងន័យនេះ ឯកឧត្តម ក៏បានអំពាវនាវ ដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយក កម្ពុជាជាគោលដៅ សម្រាប់ការវិនិយោគ ដោយយោងទៅ លើអំណោយផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូ សេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ច សហប្រតិបត្តិការ ជានិច្ចចំពោះ គម្រោងវិនិយោគ ទាំងអស់ ជាពិសេសគម្រោង វិនិយោគដែលនឹង ជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ ភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេច បាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានធ្វើការ វាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងការទូត និងចំណងមិត្ត ភាពរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលរាប់ ទសវត្សរ៍កន្លងមកនេះ និងបានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ចំពោះកិច្ចសហ ប្រតិបត្តិការល្អក្នុង វិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យ ពាណិជ្ជកម្ម-វិនិយោគ ដែលពិតជាបានផ្ត ល់នូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ ប្រជាជនទាំងពីរ។

មួយវិញទៀត ទំនាក់ទំនងទ្វេភាគី តាមរយៈវិស័យ ឯកជននេះ ក៏បានចូលរួមចំណែក យ៉ាងសំខាន់ផងដែរ នៅក្នុងការបង្កើន ទំនុកចិត្តរយៈពេលវែងរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជានិរន្តរភាពនៃ ការអភិវឌ្ឍ សម្រាប់ប្រទេសកម្ពុជា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *