សមត្ថកិច្ច បំបែកសំណុំរឿង លួចលុយ១៥ម៉ឺនដុល្លារ និងឃាត់ខ្លួនបាន ជនជាតិចិន២នាក់ នៅខណ្ឌទួលគោក

(ភ្នំពេញ)៖ កាលពីថ្ងៃទី​៣១ ខែ​ឧសភា​ ឆ្នាំ២០២២​ មានករណី​លួច ប្រាក់ចំនួន ១៥០,០០០ដុល្លារ នៅត្រង់ចំណុច ខាងមុខផ្សារទំនេីបឈ្មោះ​ សឺជីហួរលាន​ សង្កាត់ផ្សារថ្មី​ទី២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ លេីជន រងគ្រោះឈ្មោះ​ SHENG GUANGYONG ភេទប្រុស​ អាយុ​៦៥ឆ្នាំ​ ជនជាតិ​ចិន​។

យោង​តាមកា មេរ៉ា​សុវត្ថិភាព​ និង​បេីកការស៉ើប សង្កេតបមឋ​ រហូត​ឈានដល់ ការកំណត់មុខសញ្ញា​ ព្រមទាំង ​ឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​១១និង២៥នាទី​ បានចំនួន០២ នាក់​ឈ្មោះ​ WEI JING YUN​ ភេទប្រុស​ អាយុ៥៦ឆ្នាំ​ ជនជាតិចិន និងឈ្មោះ​ QING YUI YUN​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ជនជាតិចិន​ នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦​ សង្កាត់បឹងកក់ទី២​ ខណ្ឌ​ទួលគោក​​ រាជធានីភ្នំពេញ​ ដេីម្បីយក​មក ធ្វេី​ការសាកសួរ​។

សមត្ថកិច្ចដកហូតបាន សំភារៈរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក​ហុងដាឌ្រីម​​ ពណ៌ខ្មៅ​ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FR-5515​ ទូរសព្ទ​ចំនួ​ន០២គ្រឿង​ ម៉ាក​ OPPO ពណ៌ខៀវ​ និង​ម៉ាកVIVO ពណ៌​ផ្កាឈូក​ កូនកាំបិតស្នៀត ​ចំនួន០២​ តួឡឺវិស​ ចំនួន​០១ សោរកាច់​ អក្សរ​T ចំនួន​០៣​ (ទុក​សម្រាប់​ កាច់សោរទ្វារ រថយន្ត សោរ​ចិញ្ជៀន​ លេខ​៨-៩​ ចំនួន០២ និងមេដែកចំនួន០១។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្ត តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការ រងទទួលផែន និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននា យកដ្ឋាននគរបាល ព្រហ្មទណ្ឌ និងដឹកនាំ ប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បាននាំមកកាន់ នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ​ និងកសាង សំណុំរឿង បញ្ជូន​ទៅអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញចាត់ ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *