កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿងគឹមសុង បានចុះប្រតិបត្តិការ បង្រ្កាបឃាត់ខ្លួន ជនសង្ស័យ១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (កាត់ ត ខ្សែភ្លើងយកម៉ូតូ)ក្នុ  ងបទល្មើសជាក់ស្ដែង???

(ខេត្តបាត់ដំបង) ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្តមសេនីយ៍ ទោ  (សាត  គឹមសាន  )ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង និងមាន ការសម្របសម្រួល ទៅ លេី នីតិវិធី ពី ឯកឧត្ដម ( កែវ  សុជាតិ ) ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង  នៅ ថ្ងៃទី  ១៨  ខែ  ឧសភា  ឆ្នាំ  ២០២២  វេលា ម៉ោង ០១:២៩  នាទី  រំលង អាធ្រាត្រ  នៅ ចំណុច ភូមិ វត្តគរ  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  ខេត្ត បាត់ដំបង  លោក វរសេនីយ៍ឯក ឈឿង  គឹមសុង នាយការរិយាល័យ  នគរបនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប  ចុះ ប្រតិបត្តិការ បង្ក្រាប ករណី  លួចមានស្ថានទម្ងន់ទោស   (  កាត់  ត  ខ្សែ ភ្លេីង យក ម៉ូតូ  )  ក្នុងបទល្មើសជាក់ស្ដែង និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ  ចំនួន ០១  នាក់  ឈ្មោះ  ភាព  សុផៃ  ភេទ ប្រុស  អាយុ  ៤៦  ឆ្នាំ  មានទីលំនៅ ភូមិ ស្លាកែត  សង្កាត់ ស្លាកែត  ក្រុងបាត់ដំបង  ខេត្ត បាត់ដំបង  ។

នៅ ថ្ងៃទី ១៨  ខែ  ឧសភា  ឆ្នាំ  ២០២២  វេលាម៉ោង ប្រហែល  ០១:០០  នាទី  នៅ ចំណុច ភូមិ ជ្រៃកោង  សង្កាត់  ស្លាកែត  ក្រុង បាត់ដំបង  ខេត្ត បាត់ដំបង  ជនសង្ស័យ ខាងលើ បាន ធ្វេី សកម្មភាព  ចូល ក្នុង ផ្ទះ ដើម្បី  លួច យក ម៉ូតូ  (  កាត់  ត  ខ្សែ ភ្លេីង  )  ម៉ាក ហុងដា  Zoomer X ស៊េរី ឆ្នាំ  ២០១៧  ចំនួន  ០២គ្រឿង  ដែល ជា របស់ ជនរងគ្រោះ  ឈ្មោះ ទូច  និស្ស័យ  ភេទ ប្រុស  អាយុ  ២៩  ឆ្នាំ  មានទីលំនៅ  ផ្ទះ លេខ ១៩  ក្រុម ទី  ០២  ភូមិ ជ្រៃកោង  សង្កាត់ ស្លាកែត  ក្រុងបាត់ដំបង  ខេត្ត បាត់ដំបង  រួច ក៏ ជិះ គេច ខ្លួន ដល់ ចំណុច ខាង លេី ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលធ្វេីការឃាត់ខ្លួនបានតែម្ដង។

វត្ថុតាង ដែលកម្លាំងជំនាញ ដកហូតពីជនសង្ស័យ រួមមាន ៖ ម៉ូតូ ម៉ាក  HONDA Zoomer X ពណ៌  ក្រហម  ស  ស៊េរី ឆ្នាំ  ២០១៧  ពាក់ ស្លាកលេខ  បាត់ដំបង  1AD-6764  (  ជារបស់ ជនរងគ្រោះ  )  ម៉ូតូ ម៉ាក  HONDA Zoomer X ពណ៌  បៃតង  ស  ស៊េរីឆ្នាំ  ២០១៧  ពាក់ស្លាកលេខ  បាត់ដំបង  1AB-៧៣៣២(  ជា របស់ ជនរងគ្រោះ )  មេសោរ ចំនួន០១ តួណឺវីស ចំនួន ០១ ដង្កាប់ចំនួន០១   កូន សោរ ចំនួន ០៦។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយា ល័យជំនាញកំពុង ធ្វេីការកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់។ អត្ថបទដោយលោកសឿនវ៉ាន់ម៉ាន់ លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *