លោក ប៊ុន ណាំអៀង ប្រធានក្រុមការងារបានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត៥០០នាក់ក្នុងស្រុកមង្គលបូរី!!!

(ខេត្តបន្ទាយមានជ័យ)៖ លោក ប៊ុន ណាំអៀង បានដឹកនាំក្រុមការងារ គណបក្សប្រជាជន តំណាងឲ្យ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុម ការងារចុះមូលដា្ឋន ស្រុកមង្គលបូរី ប្រធានក្រុមការងារ ចុះមូលដា្ឋនឃុំចំណោម បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្ស ប្រជាជនកម្ពុជា ប្រមាណជិត៥០០នាក់ ក្នុងភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យលទ្ធ ផលនៃការអនុវត្ត ផែនការឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។

ពិធីនេះប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង ប្រធានក្រុមការងារចុះ ជួយភូមិរោងគោចុង ឃុំចំណោម រួមដំណើរដោយក្រុមការងារ សមាជិក សមាជិកា មន្ត្រីគណបក្ស ប្រជាជនកម្ពុជា ជាច្រើនរូបថែមទៀត។

ក្រោយស្តាប់សេចក្តី រាយការណ៍ពី លោកមេភូមិ និង លោកប្រធានបក្សឃុំ  ស្តីពីចំណុចខ្លាំង និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ តាមភូមិរួចមក លោក ប៊ុន ណាំអៀង ប្រធានក្រុមការងារ បានថ្លែងកោតសរសើរដល់ លោកមេឃុំ មេភូមិ ក្រុមការងារយុវជន ដែលបានសកម្ម ក្នុងការចុះប្រជាពល រដ្ឋដោយផ្ទាល់ និងចលនា ប្រជាពលរដ្ឋ យល់ដឹងច្បាស់ មានទំនុកចិត្ត មកលើគោលនយោ បាយរបស់គណបក្ស ប្រជាជន និងមកចូលរួមជីវភាព ជាមួយគណបក្ស ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។

លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង ប្រធានក្រុម  បានមានមតិសំណេះ សំណាល ជាមួយ សមាជិក សមាជិកា គណបក្ស ព្រមទាំងបានផ្តល់ អនុសាសន៍ដល់ សាខាបក្សភូមិ សហគមន៍ ក្រើនរំឮក និងសំណូមពរដល់ ប្រធានសាខាបក្សភូមិ ត្រូវចុះផ្ទាល់ដល់ ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដោះបញ្ហា តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ឱ្យគាត់ទទួលបាន ភាពកក់ក្តៅ។ មានន័យថា គឺយើងចង់ បានទាំងបរិមាណ គុណភាព ទាំងបេះដូង មកនៅជាមួយ គណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះដែរ លោក ប៊ុន ណាំអៀង បានបន្ដថាគណ បក្សប្រជាជនកម្ពុជា គឺជាគណបក្សតែ មួយគត់ ដែលមាន ធនធានមនុស្ស គ្រប់គ្រាន់ និងតែងតែគិត គូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ។

បន្ទាប់ ជួបសំណេះសំណាលសួរសុខ ទុក្ខរួចរាល់ លោក ប៊ុន ណាំអៀង ប្រធានក្រុមការងារ បានរៀបចំអាហារសាមគ្គីរួម ប្រកបដោយក្ដីរី ករាយក្រៃលែង ពោរពេញដោយ សន្តិភាព ថែមទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *