តើជាការពិតដែរឬទេ.? លោក ផុត ដារា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ បច្ចុប្បន្នបានយក តួរនាទីជាមន្ត្រី នគរបាល បើកដៃកាងឲ្យ មានបទល្មើសព្រៃឈើ និងកាងសកម្មភាព គ្រឿងចក្រឈូសឆាយ ហ៊ុំព័ទ្ធ ទន្ទ្រានកាន់ កាប់ដីព្រៃតំបន់ការ ពាររបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ !!!

(ខេត្តព្រះវិហារ)៖ សម្តេចតេជោនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូមិនអាចខ្វះបាន ដោយឡែកលោក មេប៉ុស្តិ៍នគរបាលឃុំពោធិ៍ បានចាត់ទុកអ្នក សារព័ត៌មានគឺជា ឆ្អឹងទទឹងក ក្រុមអ្នកសាព័ត៌មាន ចំនួន៣នាក់ មកពីអង្គភាពផ្សេងគ្នា បានអំពាវនាវនិង គោរពស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងជាពិសេស សូមគោរពសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងដាក់កម្លាំងអធិការ កិច្ចបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅលើ លោក ផុត ដារា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលគេអះអាងថា គាត់បានប្រើប្រាស់ តួរនាទីរបស់ខ្លួន មករំលោភសិទ្ធិ និងគំរាមកំហែង បំបាក់ស្មារតី អ្នកសាព័ត៏មាន ក្នុងចេតនាកាង បទល្មើសសកម្មភាព ដឹកឈើ ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃ តំបន់ការពារ របស់រដ្ឋ និងដោះលែងត្រាក់ទ័រ ដែលឈួសឆាយ ដីក្នុងតំបន់អភិរក្សព្រៃ គូលែនព្រហ្មទេពដែល ជាដីការពារដោយ ព្រះរាជក្រឹត្ស។

ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣៥នាទីព្រឹក ក្រុមអ្នកសារព័ត៌មាន ក្រោយទទួលបាន ប្រភពរាយការណ៍ ពីប្រជាពលរដ្ឋដែលពួក គាត់មិនមានជាប់ពាក់ពន្វ័ នឹងការឈួស ឆាយដីព្រៃក្នុង តំបន់ការពារខាងលើ ពួកគាត់បានរាយការណ៍ មកក្រុមអ្នកសាព័ត៌មាន យើងតាមប្រព័ន្វទូរស័ព្ទ ក្រោយទទួលបាន សេចក្តីរាយការណ៍ ហើយនោះក្រុមអ្នកសាព័ត៌ មានយើងចំនួន៣នាក់ មកពីអង្គភាពផ្សេងគ្នា បានចុះទៅដល់ គោលដៅ នឹងទីតាំងដីព្រៃតាម ប្រភពព័ត៌មានពីប្រជាពល រដ្ឋ នៅវេលាម៉ោង ប្រមាណ១.នឹង៤៥នាទី ក្នុងគោលបំណងចុះថតផ្តិត យកសកម្មភាពគ្រឿងចក្រ ក្រុមឈ្មួញដែលបាន ធ្វើសកម្មឈូសឆាយ ដីព្រៃក្នុងតំបន់អភិរក្ស ព្រៃគូលែនព្រហ្មទេពដែល ជាតំបន់ការពារ របស់រដ្ឋ ដើម្បីយករូបភាព មកចុះផ្សាយ ជូនដំណឹងថ្នាក់ ដឹកនាំឲ្យលោកបានដឹង តែប៉ុណ្ណោះ ក្នុងន័យរិះ គន់ដើម្បីស្ថាបនា។

មុនដែលក្រុម អ្នកសាព័ត៌មាន បានចុះទៅដល់ ទីតាំងដីព្រៃខាងលើ បានឃើញគ្រឿងចក្រ ប្រភេទត្រាក់ទ័រចំនួន២គ្រឿង ដែលកំពុងធ្វើ សកម្មភាព តែ១គ្រឿងនៅពេល ដែលឃើញ អ្នកសារព័ត៌មានចុះ ថតរូបជាកស្ដែង ម្ចាស់ត្រាក់ទ័រក៏ បានបើករត់គេច ចូលក្នុងព្រៃបាត់ ហើយមួយគ្រឿង ទៀតនៅពេល ដែលឃើញក្រុម អ្នកសាព័ត៌មាន ម្ចាស់ត្រាក់ទ័រ​ បានឈប់។

ក្នុងនាមអ្នកសាព័ត៌មាន ប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈមុន និងធ្វើការចុះផ្សាយ យើងតែងតែសួរនាំ សម្ភាសម្ចាស់សាមី ដែលពាក់ព័ន្វឲ្យ បានគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលឯក សារយកមកធ្វើការចុះ ផ្សាយអោយមាន ភាពសុក្រឹត្យ និងយុត្តិធម៌ ។

បុរសជាម្ចាស់ត្រាក់ទ័រ ខាងលើដោយដឹង ពីកំហុសរបស់ខ្លួនមិន បានឆ្លើយនឹងសំនួរ របស់អ្នកសាព័ត៌មានយើងទេ ដោយរូបគេបង្វែ សំនួរអ្នកសាពត័មាន ថាចាំជួបប្រពន្ធខ្លួនសិន ទើបដឹងថាដីដែលខ្លួន កំពុងឈូសឆាយនោះ មានច្បាប់ឬមិនមានច្បាប់។ បុរសខាងលើអង្វរ សុំកុំឲ្យអ្នកសាព័ត៌មាន យើងរាយការណ៍ទៅ សមត្ថកិច្ចជំនាញអី រង់ចាំបន្តិចទៅប្រពន្ធ របស់ខ្លួនចេញពីផ្ទះ មកហើយ តែមកមិនទាន់ដល់។

អ្វីដែលមិនគួរកើត ឡើងក្រោយការរង់ ចាំប្រពន្ធបុរសខាង លើយកឯងសារមក បែជាមានវត្តមានលោក ផុត ដារា នាយប៉ុស្តិរដ្ឋ បាលឃុំពោធិ៍ នឹងបក្សពួក១ ចំនួនទៀត រួមនិងលោក ហម បាន មេឃុំពោធិ៍ផង ដែរនោះ បានចុះទៅដល់ទីតាំង ដីព្រៃខាងលើ ហើយអ្វីដែល ក្រុមអ្នកសាព័ត៌ មានមានការសោក ស្តាយនូវរាល់ទង្វើរ របស់លោក ផុត ដារា ដែលមានតួរនាទី មន្ត្រីនគរបាលយុត្តិធម៌ ហើយមានតួរនាទី ជាមេប៉ុស្តិ៍ប៉ុស្តិ៍ឃុំពោធិ៍ មិនបានយក តួររបស់ខ្លួន សហការជាមួយ ក្រុមអ្នកសាព័ត៌មាន បែជាយកតួរ នាទីច្រងេ៉ងច្រង៉ាង មកគំរាមគំហែង បំបិទសិទ្ធិសេរីភាពអ្នក សាព័ត៌មាន ហាមប្រាមសម្លុត យកទូរស័ព្ទលុបរូបភាព បំបិទភស្តុតាង ក្នុងចេតនាកាង បទល្មើសទាំង ស្រុងតែម្ដង។

មិនតែប៉ុណ្ណោះ លោកនាយប៉ុស្តិ៍រូបនេះ បែជាមកឃាត់និង នាំខ្លួនក្រុមអ្នកសាព័ត៌មាន ទៅសួរនាំនៅក្នុង ប៉ុស្តិ៍រដ្ឋបាលរបស់ ខ្លួនទៅវិញ។ មិនតែប៉ុណ្ណោះលោក ផុត ដារា បែជាប៊ូចមាត់បក់ដៃ ឲ្យក្រុមបក្សពួក ឈ្មួញយកលេះ ប្រជាពលរដ្ឋដាក់មុខ ដែលឈូសឆាយ ទន្ទ្រានហ៊ុំព័ទ្ធដីព្រៃរបស់ រដ្ឋធ្វើជាកម្មសិទ្ធិ នាំគ្នាទិញស្រាយក មកផឹកក្នុងប៉ុស្ត របស់ខ្លួនស្រវឹង បើកដៃឲ្យម្ចាស់ត្រាក់ ទ័ររួមនឹងបក្សពួក ជេរប្រមាថមក លើក្រុមអ្នកសាព័ត៌មាន បង្កើតភាពអណាធិ បតេយ្យនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដែលកំពុងអនុវត្តច្បាប់។

រាល់ទង្វើរដ៏ស្មោគ គ្រោករបស់លោក ផុត ដារា នេះក្រុមអ្នកសាព័ត៌មាន សូម ទទួចដោយគោរព ស្នើសុំឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេស សូមគោរពសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ និងដាក់ កម្លាំងអធិការកិច្ចបើក ការស៊ើបអង្កេតលើលោក ផុត ដារា នាយប៉ុស្តិ៍រដ្ឋបាល ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបានប្រើប្រាស់ តួរនាទីរបស់ខ្លួន ជាមេប៉ុស្តិ៍ឃុំពោធិ៍ ម្នាក់នេះផងទាន ! តើរាល់ទង្វើរបុ គ្គលរូបនេះ រៀបចំធ្វើទុកបុកម្និញ មកលើក្រុមអ្នកសារព័ត៌មាន ក្នុងគោលបំណង បំបាក់ស្មារតី ក្រុមអ្នកសាព័ត៌មាន ដើម្បីជាលេស ដោះលែងគ្រឿង ចក្រដើម្បីតែផល ប្រយោជន៍ បុគ្គលឬក៏បក្ខ ពួករបស់ខ្លួនតែប៉ុណ្ណោះ។

គួររំលឹកឡើងវិញថា នេះមិនមែនតែ មួយករណីនោះទេ កន្លងទៅថ្មីៗនេះអ្នក សារព័ត៌មាន ១រូបផ្សេងទៀត បានថតរូបភាព គោយន្តកន្ត្រៃដឹក ឈើជាក់់ស្ដែង ហើយខណៈអ្នកព័ត៌ មានកំពុងជិះម៉ូតូត្រ ឡប់មកផ្ទះវិញ ក៏ត្រូវមេប៉ុស្តិ៍រូប នេះបានឃាត់យក ទៅសួរនាំ និងឆែកឯកសារ (កាតនិងបេសកកម្ម) ដោយយកលេសថា មានប្រជាពលរដ្ឋ ប្ដឹងពីបទជំរិតទារប្រាក់ លុះមិនមានភស្តុតាង គ្រប់គ្រាន់ ក៏និយាយថា ឃាត់ច្រឡំទៅវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *