លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចូលរួមក្នុង ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សាលា ធម្មសភា និងសមទ្ធផលនានា ក្នុងវត្តជល ធារាសម្បត្តិ (ជប់វារី) នៅស្រុកព្រះនេត្រព្រះ!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង បានអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ចូលរួម ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សាលាធម្មសភា និងសមទ្ធផល នានាក្នុងវត្តជលធារាសម្បត្តិ (ជប់វារី) នៅស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តបន្ទាយមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យ អាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែ រក្សាសន្តិភាព មានជំហរនយោ បាយហ្នឹងហ្នរកុំចាញ់ កលក្រុមអគតិ ដែលតែងតែបង្ក ចលាចលនិងបំផ្លាញសន្តិភាព ត្រូវរួមគ្នា លើកតម្កើងវិស័យជំនឿ និងគ្រប់សាសនានានា បន្តមើលថែមនុស្សចាស់ បន្តផ្តល់សេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ ថែមទៀត និងរួមគ្នាអនុ វត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំង គ្រឿងញៀន ត្រូវចូលរួមបោះ ឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ខាងមុខនេះ និងបន្តរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ពិធីនេះក៏មានការ អញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប។ ទន្ទឹមគ្នានេះ ក៏មានការបំពាក់ មេដាយ គ្រឿងឥស្សរៈរិយស និងចែកប័ណ្ណសរសើរ ដល់សប្បុរសជនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *