អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្តមទីប្រឹក្សាផ្ទាល់ អមព្រះរាជដំណើរ សម្តេចព្រះអភិសិរី សុគន្ធាមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ យាងដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុព្រះបរមរតនកោដ្ឋ ទៅកាន់ខេត្តប៉ៃលិន….

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេច ព្រះអភិសិរី សុគន្ធាមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះ មហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន   ឯកឧត្តម បណ្ឌិត តាន់ វណ្ណនី ឯកឧត្តម សាន្ត រដ្ឋ ស៊ីង ព្រមទាំងឯកឧត្តម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍ និងសហការី          មកកាន់វត្តព្រះពុទ្ធ ត្រៃរតន៍មង្គល ស្ថិតក្នុងភូមិអូប្រើស សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នៅក្នុងឱកាសដ៏មហាន ក្ខត្តឬក្សដ៏ឧត្តុងឧត្តម ថ្លៃថ្លាប្រកបដោយ សទ្ធាជ្រះថ្លា និងនឹករលឹកដល់ព្រះ គុណដោយក្តីសោមនស្ស ក្រៃលែងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរី សុគន្ធាមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីព្រះអង្គបានប្រទាននូវ ព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍ ក៏ដូចជាសិស្សគណ និងពុទ្ធបរិស័ទអោយចូល រួមជួយជ្រំជ្រេងតម្កុំ តម្កើងដើរតាមលំអាន ព្រះពុទ្ធសាសនានិងរំលឹក នូវព្រះករុណាមហា ទិគុណដ៏ធំ ធេងនៃអង្គសម្តេចឪ សម្តចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។

សូមរំលឹកផងដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់ ប្រសូត្រនៅថ្ងៃអង្គារ១១កើត ខែកត្ដិក ឆ្នាំចរចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គឡើងគ្រោងរាជសម្បត្តិ នៅថ្ងៃទី២៨     ខែតុលា ឆ្នាំ១៩៤១ នាព្រះបរមរាជ វាំងចតុមុខ រាជធានីភ្នំពេញ ក្នុងនាមជា ព្រះមហាវរក្ស ត្រមួយព្រះអង្គ ព្រះបរមរតនកោដ្ឋ ជានិច្ចជាកាលព្រះអង្គ ខិតខំប្រឹងប្រែង បំពេញព្រះរាជកិច្ច និងព្រះរាជ បូជនីយកិច្ច ដោយមិនខ្លាចនឿយ ហត់ព្រះកាយពល និងព្រះរាជបញ្ញាញាណ  ដើម្បីបង្រួបបង្រួមជាតិ ទាមទារឯករាជ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

នៅសល់ត្រឹម ព្រះរាជអាល័យ សមិទ្ធិផលជាច្រើន ការស្ថាបនាជាតិ និងស្នាព្រះហស្តដ៏ឧត្តុងឧត្តមនៃអង្គ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ ទុកអោយកូនចៅ ចៅទួត ចៅលួត ប្រជា នុរាស្ត្រ របស់ព្រះអង្គ។

ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្ស ត្រមួយព្រអង្គ ដែលតែងតែ ប្រកាន់ខ្ជាប់នូវ ព្រះរាជកិច្ចប្រកបដោយ ព្រហ្មវិហារធម៌ដ៏ ឧត្តុងឧត្ដមចំពោះប្រជា នុរាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គទូទាំង ព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជសកម្មភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លា ទាំងនេះបានបង្ហាញ ឲ្យឃើញនូវសច្ចធម៌នៃ ទសពិធរាជធម៌របស់ព្រះអង្គ ដែលព្រះអង្គប្រទាន ដល់ប្រជានុរាស្ត្រខ្មែរ ដោយមិនប្រកាន់ ពូជសាសន៍ ជាតិកំណើត ជំនឿសាសនា ឬពណ៌សម្បូរឡើយ ដោយសារសច្ចភាព នេះហើយទើបប្រជា នុរាស្ត្រខ្មែរគ្រប់ស្រទាប់ វណ្ណះទូទាំងប្រទេស បានគាំទ្រស្រលាញ់ គោរព ចំពោះព្រះអង្គ គ្មានថ្ងៃបំភ្លេចបាន។

សូមជម្រាប់ជូនថា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងចូល សោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធ នាសាធារណៈរដ្ឋ ប្រជាមានិតចិន។

តាងនាម អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ទូលព្រះបង្គំ យើងខ្ញុំជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមថ្វាយនូវមហា ព្រះរាជកុសល ថ្វាយចំពោះ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជ វិញ្ញាណក្ខន្ធព្រះអង្គ បានយាងទៅកាន់ សោយសុខឋាន សួគ៌សុគតិភព និងអតីតព្រះរាជ វិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រមទាំងព្រះរាជវង្សា នុវង្សគ្រប់ព្រះអង្គសូម បានទទួលនូវឥដ្ឋ​មនុញ្ញផលហើយ បានសោយក្នុងទី ឋានបរមសុខឋានសួគ៌ សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ និងសូមលើកហត្ថា ប្រណម្យបួងសួង ដល់គុណបុណ្យ ព្រះរតនត្រៃគុណ កែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហានគរ សូមអោយប្រជានុ រាស្ត្រគ្រប់រូបសម ប្រកបតែនឹងសេចក្តី សុខសេចក្តីចម្រើន រុងរឿងរួចចាកផុត ពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុភាពនៃ គុណបុណ្យបុព្វបុរស និង ទេវតាឆ្នាំថ្មីព្រះ នាមកិរិណីទេវី សូមជួយថែ រក្សាការពារ អភិបាល ប្រោះព្រំ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ ប្រការកើតមានដល់ បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ ស្រទាប់វណ្ណះ រកទទួលទានមាន បានគ្រប់ក្រុមគ្រួសារ។

សូមបញ្ជាក់ផងដែរថា សម្ដេចព្រះអភិសិរីសុគន្ធាម ហាសង្ឃរាជជាតិធិ បតីកិត្តិឧទ្ទេសបណ្ឌិត បួរគ្រីសម្ដេចព្រះ សង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រ កម្ពុជាគឺជាព្រះរាជ – ដ៏ខ្ពងខ្ពស់ ព្រះមហាក្សត្រ ព្រះអង្គនិមន្តយាង ដង្ហែព្រះបរមអដ្ធិ ធឿនព្រះបាទសម្ដេច ព្រះនរោត្តមសីហនុព្រះ បរមរតកោដ្ធមក តម្កល់ទុកក្នុងព្រះ ចេតិយនាបរិវេណ វត្តព្រះត្រៃនុតន៍មង្គល ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងអាកាសនោះ ដែលសម្ដេចព្រះ អភិសិរីសុគន្ធា មហាសង្ឃរាជា ធិបតីកិត្តិឧបទ្ទេស បណ្ឌិតបួរគ្រីព្រះប្រទាន ជាអំណោយដល់ ការជីយាយជីចំនួន ១០០ រូបលោកគ្រូអ្នកគ្រូ ៧នាក់និងសិស្សានុ សិស្សចំនួន ២០០ នាក់ព្រមទាំង និមន្តព្រះសង្ឃចំនួន 90 អង្គគោចរបិណ្ណបាត បង្សកូលឧទ្ទិសកុសល ជាកិច្ចបង្ហើយបុណ្យ។

ជាទីបញ្ចប់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិរិទ្ធិដែនសូ មឲ្យប្រជាពុទ្ធបរិស័ទ​ទាំងអស់សូមមាន សាមគ្គីភាព ភាតរភាពចេះជួយ គ្នាទៅវិញទៅមករួម កម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយ ថែរក្សាការពារ ព្រះពុទ្ធសាសនាកេរ ដំណែលបុព្វបុរស ដូនតានិងកសាង មហានគរដ៏បវរមួយ នេះឱ្យបានរុងរឿងឋិត ថេរចេរការជានិរន្តរ៍ តរៀងទៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *