ស្ត្រី មេ តុងទីន ម្នាក់  ចុះ ពីលើ រថយន្ត ត្រូវចោរឆក់ កាបូបលុយ អស់ប្រាក់ប្រមាណ ជាង១ម៉ឺនដុល្លារ  នៅកណ្តាលក្រុង សៀមរាប..!!!

(ខេត្តសៀមរាប)៖  មានករណី ចោរ មួយ ក្រុម បាន ធ្វើ សកម្មភាព ឆក់ កាបូប លុយ ពី ស្ត្រី មេ តុងទីន ម្នាក់ យក អស់ប្រាក់ ប្រមាណ ជាង ១ ម៉ឺន ដុល្លារ អា មេ រិ ក ខណៈ ពេល ស្ត្រី រូប នោះ បាន ចុះ ពីលើ រថយន្ត ។

អំពើ ឆក់ កាបូប ខាងលើ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៧ និង ៤៣ នាទី យប់ ថ្ងៃ ទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅ ចំណុច លើ ផ្លូវលំ ក្បែរ ហាង ទា កាញ់ ភូមិ ខ្ញុំ ស្ថិត ក្នុងភូមិ ជន្លង់ សង្កាត់ សាលា កំរើក ក្រុង សៀមរាប ខេត្តសៀមរាប ។

ជន រង គ្រោះ ខាងលើ មានឈ្មោះ យឿ ន ពិសី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ លក់ ចាប់ហួយ និង ជា មេ តុងទីន រស់នៅ ភូមិ បឹង សង្កាត់ ជ្រាវ ក្រុង – ខេត្តសៀមរាប ។

នៅ វេលា ម៉ោង កើតហេតុ ខាងលើ ជន រង គ្រោះ បាន ជិះ រថ យន្ត ធ្វើ ដំណើរ យក ប្រាក់ ទៅ បើក ឲ្យ អ្នកលេង តុងទីន នៅ ហាង លក់ ស៊ុប ( ទា កាញ់ ភូមិ ខ្ញុំ ) ហើយ ពេល នោះ ក៏ ស្រាប់តែ មាន ចោរ ស្ទាវ មួយ ក្រុម មាន គ្នា ២ នាក់ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក ឌ្រី ម ពណ៌ ខ្មៅ កាំ បន្ទះ បាន ធ្វើ សកម្មភាព ឆក់ យក កាបូបស្ពាយ ចំហៀង របស់ ជន រង គ្រោះ ខណៈ ពេល ជន រង គ្រោះ បាន ចុះ ពីលើ រថយន្ត និង មាន កាន់ កាបូប នៅ នឹង ដៃ ដើរ ចូល ទៅ ហាង ក្នុង គោលបំណង យក លុយ សម្រាប់ ទៅ បើក ឲ្យ អ្នកលេង តុងទីន រួម គ្នា ជា ម្ចាស់ ហាង ទា កាញ់ ភូមិ ខ្ញុំ នោះ ។

ប្រភព ដដែល បន្ត ថា នៅ ក្នុង កាបូបស្ពាយ របស់ ជន រង គ្រោះ នោះ គឺ មាន ប្រាក់ ចំនួន ៤០ ៧០០ ០០០ រៀល ( គិត ជា ដុល្លារ ប្រហែល ១០ ១៧៥ ដុល្លា អា មេ រិ ក ) ក្នុង នោះ ក៏ មាន ប្រាក់ ចំនួន ៣៦ លាន រៀល ត្រូវ បើក សម្រាប់ ដេញ កើប យក តុងទីន ឲ្យ ម្ចាស់ ហាង ទា កាញ់ ភូមិ ខ្ញុំ ផង ដែរ ។

ក្រោយ ធ្វើ សកម្មភាព ភាព ក្រុម ចោរ បាន រត់គេច ខ្លួន បាត់ តែ ទោះជា យ៉ាងណា ក្តី សមត្ថកិច្ច បាន កំណត់ មុខសញ្ញា ក្រុម ចោរ ២ នាក់ នោះ ហើយ តាម រយៈ កាមេរ៉ា សុវត្ថិភាព ដូច្នោះ សង្ឃឹមថា ជនល្មើស មិន អាច គេច ផុត ពី សំណាញ់ ច្បាប់ បាន ទេ គង់តែ ចូល អន្ទាក់ សមត្ថកិច្ច ជាក់ ជា មិន ខាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *