ល្បីថាលោក ម៉ាប់ អូស្រាលី បើកសង្វៀនមាន់ជល់ បានដោយរលូន សង្ស័យសមត្ថកិច្ច បើកភ្លើងខៀវអោយ ហើយទើបគ្មាន ការបង្ក្រាប……

ខេត្តសៀមរាប៖ យោងតាមបណ្តា សារព័ត៌មានក្នុង ស្រុកមួយចំនួន បាននាំគ្នាចុះផ្សាយ ព្រោងព្រាត ធ្វើការរិះគន់ ទៅលើលោក ម៉ាប់ អូស្ត្រាលី ដែលជាមេស្តេចល្បែង បានឈប់បើក ពីទីតាំងជល់មាន់ នៅសង្កាត់ជ្រាវ បានរយ:ពេល ប៉ុន្មានថ្ងៃសោះ.! ស្រាប់តែឃើញមកបើក សង្វៀនជល់មាន់ នៅសង្កាត់ ស្រង៉ែ ក្រុងសៀមរាប វិញដដែល ដែលទីតាំងនោះស្ថិតនៅក្នុងភូមិ ចន្ធោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជាប់វត្តចន្លោង។

មហាជនគ្រម់មជ្ឈដ្ឋាន នៅក្រុងខេត្តសៀមរាប កំពុងតែរង់ចាំមើល ចំណាត់ការពី ឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាល ខេត្តសៀមរាប និងលោកឧត្តម សេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាល ខេត្តសៀមរាប និង លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល ក្រុងសៀមរាប តើមានវិធានការ យ៉ាងណាដែរ ចំពោះខេត្តខ្លួនដែលមាន សក្កដានុពលទេសចរណ៍ ពិភពលោក បែជាបណ្តែតបណ្តោយ អោយកើតមាន បនល្បែងស៉ីសង គ្រប់ប្រភេទ រីកដូចផ្សិត នៅក្នុងក្រុងខ្លួន គ្រប់គ្រងទៅវិញ។

ប្រភពព័ត៌មានច្បាស់ ការណ៍បានបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទនៅ ចំណុចភូមិ ចន្ធោង សង្កាត់ស្រង៉ែ ខាងលើនេះ គឺមានម្ចាស់សង្វៀន ជល់មាន់ ឈ្មោះ ម៉ាប់ អូស្ត្រាលី និងម្នាក់ទៀត ឈ្មោះ តា ហាន ជាមេការ ខាងសម្របសម្រួល គ្រប់ស្ថាប័ន សមត្ថកិច្ច នឹងអាផ្ញាធរមូលដ្ឋាន អស់ហើយ ទើបអាចដំណើរការ ឡើងវិញបានដូច្នេះ.!៕

មហាជនគ្រប់មជ្ឈដ្ឋាន បានលើកថា អោយតែកន្លែងណា ដែលកើតមានល្បែង ស៊ីសងគ្រប់ប្រភេទ ខុសច្បាប់ កន្លែងនោះ អ្នកញៀនល្បែង តែងតែប្រើអំពើ ហិង្សាទៅលើគ្រួសារ ម្យ៉ាងវិញទៀត កើតមានចោរលួច ចោរប្លន់ ចោរកម្ម ផ្សេងៗ។ល។

ដែលប្រជាពលរដ្ឋរស់ នៅក្នុងខេត្តសៀមរាប មានការព្រួយបារម្ភ យ៉ាងខ្លាំង ពិតខេត្តសៀមរាប ជាខេត្តមួយ សម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិ ចម្រុះពូជសាសន៍ មកទស្សនាមើល ប្រាសាទអង្គររបស់ខ្មែរយើង។ ប្រ

ជាពរដ្ឋនិងមហាជន គ្រប់មជ្ឈដ្ឋានទូទៅនៅ ក្នុងខេត្តសៀមរាប សូមទទូចនិង សំណូមពរ ទៅដល់ឯកឧត្តមនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការ នគរបាលជាតិ សូម ឯកឧត្តម ដាក់អធិការកិច្ច ចុះធ្វើការស៊ើបអង្កេត និងចុះជួយអន្តរាគមន៍ បង្ក្រាបទីតាំងល្បែង ជល់មាន់ ភ្នាល់ស៊ីសងដាក់ប្រាក់ ក្នុងមួយគូៗរាប់ ពាន់ដុល្លារ នៅក្នុងសង្កាត់ស្រង៉ែ និងល្បែងភ្នាល់ ជល់មាន់ហាយឡាយ តាមប្រព័ន្ធ អនឡាញ នៅក្នុងសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ផងទាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *