ពលរដ្ឋងាយរង គ្រោះចំនួន១០០គ្រួសារ រស់នៅក្នុងភូមិ កញ្ចាញគោកនិង ភូមិស្រែឫស្សី ឃុំស្រែសំបូរ  ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបាន អំណោយមនុស្ស ធម៍ពីរាជរដ្ឋាភិបាល!

(ខេត្តស្ទឹងត្រែង)៖ ឯកឧត្ដម ស្វាយ សំអ៊ាង  ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តស្ទឹងត្រែង និងសមាជិក គណៈកម្មាធិការសាខា  ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក កាលរសៀលថ្ងៃ ទី ១៨  ខែឧសភា ឆ្នាំ២០២២បាន ចុះសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិកញ្ចាញគោក និងភូមិស្រែឫស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានសា ខាកាកបាទ ក្រហមកម្ពុជា ខេត្តបានពាំនាំមក នូវប្រសាសន៍ផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជា ពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ ជាពិសេស ជនងាយរងគ្រោះ និងជនរងគ្រប់ ប្រភេទ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោ បាយអ្វីឡើយ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានបន្តថា ថ្វីត្បិតតែអំណោយ មនុស្សធម៌ដែលបាននាំ យកមកចែកជូនបង ប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹង ការខាតបង់របស់ ក្រុមគ្រួសារ តែក៏អាចជួយ សម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុក ដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពី សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទ ក្រហមកម្ពុជា ដូចដែលបាន លើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

You might like

Leave a Reply

Your email address will not be published. Required fields are marked *