សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក បីនាក់ក្រោយពីធ្វើ សកម្មភាពឆក់ទូរសព្ទ !!!

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក២នាក់ ផ្សេងទៀតត្រូវបាន ប្រជាពលរដ្ឋដេញ ស្ទាក់ចាប់បានភ្លាមៗ និងស្វាគមន៍ម្នាក់ មួយដៃមួយជើងយ៉ាង ចាស់ដៃស្ទើរតែដង្ហើម ចង្រិតក្រោយពេលធ្វើ សកម្មឆក់ទូរស័ព្ទដៃ មួយគ្រឿងពីជនរងគ្រោះ កាលពីវេលាម៉ោង ៥និង១៥នាទី ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង ខាងក្រោយបុរីអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជ ធានីភ្នំពេញ។

ក្រោយពេលកើត ហេតុសមត្ថកិច្ច នគរបាលប៉ុស្តិរដ្ឋបាល សង្កាត់អូរបែក្អមបាន ចុះមកនាំខ្លួនជន សង្ស័យយកទៅ ធ្វើការសាកសួរនិង ស្រាវជ្រាវរកជនរង គ្រោអោយទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ នគរបាលសង្កាត់អូរបែកក្អម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងតែឃុំខ្លួន បណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីកសាង សុំនុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការ តាមនិតិវិធី ៕ ដោយលោកសឿនហេឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *