តារាមច្រៀង ផលិតកម្មថោន កញ្ញា សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ក្រឡាប់ រថយន្តបណ្តាល អោយឪពុក និងម្ដាយបាត់ បង់ជីវិតទាំងទ្វេរ…!!!

(ខេត្តព្រះវិហារ)៖ ក្រុមគ្រួសារអ្នក ចម្រៀងកញ្ញា សុវត្ថិឌី ធារិកា ប្រចាំផលិតកម្មថោន បានជួបគ្រោះថ្នាក់ ចរាចរណ៍ នៅលើដងផ្លូវស្ថិត នៅភូមិដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យ បាត់បង់ជីវិត ឪពុកនិងម្ដាយពីរនាក់។ ចំណែកតារាចំរៀង និងប្អូនប្រុសកំពុង សង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែក 16មករា ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២នេះ។

លោកវិរះសេនិយឯក ឈួ ឌី អធិការនគរបាល ស្រុកឆែបបានប្រាប់ ឲ្យដឹងតាមទូរស័ព្ទថា នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍មានមនុស្ស ពីរនាក់បានបាត់បង់ជីវិត។ លោកសុំមិនលម្អិត នូវករណីខាង លើនេះទេដោយ សារជាប់រវល់ ជួយសង្គ្រោះជន រងគ្រោះក្នុងហេ តុការណ៍នេះ។

ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារអ្នក ចម្រៀងខាងលើនេះ បានធ្វើដំណើរត្រឡប់ ពីឃុំកំពង់ស្រឡៅ ខេត្តព្រះវិហារបន្ទាប់ពី បញ្ចប់ការចូលរួម ច្រៀងនៅក្នុងកម្ម វិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវ ការវេទិកាអុំទូក និងសំណង់ សិល្បការផ្សេងៗ ដែលសាងសង់ អស់ទឹកប្រាក់ចំនួន ៦៥មុឺនដុល្លារ ជាប់ព្រំដែនកម្ពុជាឡាវ ស្ថិតក្នុងឃុំកំពង់ ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាល ឲ្យឪពុក និងម្តាយ របស់កញ្ញា សុវត្ថិឌី ធារិកា បានបាត់បង់ ជីវិតទាំងពីរនាក់។

ចំណែកសុវត្ថិឌី ធារិកា និងប្អូនប្រុស រួមទាំងយាយបាន ផុតគ្រោះថ្នាក់ នៅក្នុងហេតុការណ៍ ក្រឡាប់រថយន្តធ្លាក់ ចូលប្រឡាយទឹក មូលហេតុគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ នូវមិនទាន់ដឹងច្បាស់ នៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *