សង្វៀនបញ្ជល់មាន់ និងអាប៉ោងដុះ ស្លែលោក តន នៅខេត្តរតនគីរី សង្ស័យថាអាជ្ញាធរ មានសមត្ថកិច្ច បើកភ្លើងខៀវ!!!

(ខេត្តរតនគិរី) ៖ ល្បីទៀតហើយសង្វៀន បញ្ជល់មាន់និងអាប៉ោ ងព្រមទាំងយូគីដ៏ធំនៅ ក្នុងខេត្តរតនគិរី កំពុងតែបើកឲ្យលេង ភ្នាល់ឡើងកក្រើក ប្រជាពលរដ្ឋក្នុ ងខេត្តរតនគិរី ។

ខណ:មហាជនធ្វើការិះ គន់និងលើកឡើងថា ផ្ដើមចេញពីល្បែង ស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីក រាលដាលយ៉ាង ពេញបន្ទុកគឺនាំឲ្យកើត មានបទល្មើសផ្សេងៗ ជាច្រើនទៀត ដូចជាអំ ពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់សន្តិសុខ សង្គមនាយពេលបច្ចុប្បន្ន។

ប្រជាពលរដ្ឋបន្តរិះគន់ថា សង្វៀនជល់មាន់ស្ថិត ក្រោមវត្តមានការ គ្រប់គ្រងដោយម្ចាស់ ឈ្មោះលោក តន កំពុងតែបើកលេង ភ្នាល់មិនរំខាន ដល់សមត្ថកិច្ច ដែលគេអះអាង ថាបានរត់ការបង់ លុយឲ្យអស់ គ្រប់សមត្ថកិច្ចក្នុង ខេត្តរតនគិរី ទើបទីតាំងល្បែង ស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ ដាក់លុយយ៉ាងរលូន។ គេលេងភ្នាល់ គ្នាក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះមានអ្នកខ្លះ លេងចាញ់លក់់ អស់ឡាននិងរបស់ របរគ្រឿងអលង្ការ ជាច្រើនថែមទៀត។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ទីតាំងល្បែងស៊ីសង បៀរនិងអាប៉ោង សង្វៀនបញ្ជល់មាន់ គឺស្ថិតនៅចំណុច ចំការស្វាយចន្ទី ក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង និងមួយកន្លែង ទៀតនោះស្ថិតនៅក្នុង ចំការកៅស៊ូដែល ស្ថិតនៅចំណុច ភ្នំយោលអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី ។

ទីតាំងទាំងពីរ ខាងលើនេះគឺពួក មេខ្លោងញៀនល្បែង បើកលេងដើម្បី បន្លាស់ទីតាំងបង្វាង ដានដល់ សមត្ថកិច្ចបាន និងកំពុងបើក សង្វៀនបញ្ជល់មាន់ អាប៉ោងនិងយូគី លេងយ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមាន សមត្ថកិច្ចនិង អាជ្ញាធរចុះបង្ក្រាបឡើយ ។
ទីតាំងសង្វៀនបញ្ជល់ មាន់ដ៏ធំមួយកន្លែង ខាងលើនេះបានធ្វើការ បើកលេងជាច្រើន ខែមកហើយ ហើយក៍ពីមាន ការរំខានដល់សមត្ថកិច្ច ឬក៍អាជ្ញាធរនៅ ទីនោះឡើយ។

ដូច្នេះសូមលោកអភិបាល នៃគណះអភិបាល ខេត្តរតនះគិរី ជាពិសេសឯក ឧត្តមស្នងការ នឹង ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី មេត្តាបញ្ជូនកូនចៅ ក្រោមឱវាទចុះទៅ ត្រួតពិនិត្យនឹង ធ្វើការបង្រ្កាបផងទាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *