កំលាំងអាវុធហត្ថឆ្មក់ ចូលផ្ទះមួយកន្លែង ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម របស់សហគ្រាស ឃាត់ខ្លួនបាន ជនសង្ស័យ៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២២ នេះកំលាំងអាវុធ ហត្ថក្រុមឆ្មក់ចូល ផ្ទះមួយកន្លែងក្លែង បន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាម របស់សហគ្រាស ឃាត់ ខ្លួនបានជន សង្ស័យ៣នាក់។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ នេះបាន តាមពាក្យ បណ្ដឹងរបស់ ឈ្មោះ កែវ សារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជាអគ្គលេខាធិការ នៃសហព័ន្ធកីឡា បាល់ទាត់កម្ពុជា ក្នុងពាក្យបណ្តឹងនោះ លោកបានរៀបរាប់ ថានៅពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា បានអង្គេតឃើញថា មានជនខិលខូច មួយចំនួនតូច និងម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ តាម៉ាប់លក់ អាវកីឡា ឈ្មោះសុខ ចាន់ថន និងម្ចាស់ហ្វេស ប៊ុកឈ្មោះ POR POE LOVE,POR TRY SPORT ដែលមាន យីហោលក់ ឈុតកីឡា គ្រប់ប្រភេទ បានធ្វើការបង្ហោះ លក់តាមផេក ហ្វេសប៊ុក និងដាក់លក់ ខោអាវក្រុមជម្រើស ជាតិកម្ពុជាលើ ទីផ្សារដោយពុំ មានច្បាប់អនុញ្ញាត ជាពិសេសមិនមែន ជាផលិតផលផ្លូវការ របស់សហព័ន្ធកីឡាបាល់ ទាត់កម្ពុជាជាមួយ ក្រុមហ៊ុនវរ្ម័ននោះទេ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងបន្តថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងហើយ លោកបានឲ្យកំលាំង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយ កម្លាំងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ដឹកដោយលោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការ បង្ក្រាបអ្នកលក់ដូរ សម្លៀកបំពាក់កីឡា របស់ក្រុមហ៊ុនជម្រើស ជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC  នៅចំណុចមុខ សណ្ឋាគារសុងតារា ស្ថិតក្នុងភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ និងដកហូតសម្លៀក បំពាក់កីឡាជម្រើស ជាតិកម្ពុជាដែល មានឡូហ្គោ FFC ជាផលិតផលក្លែង ក្លាយចំនួន២៤៩ កំប្លេ ហើយនាំមក កាន់មូលដ្ឋានកងរាជ អាវុធហត្ថក្រុង ប៉ោយប៉ែតដើម្បីធ្វើ ការសួរនាំ និងចំណាត់ការ តាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១មានឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ ក្រោយពីកម្លាំងជំនាញ សួរនាំរួចបានឆ្លើយ សារភាពថា រូបគេពិតជាបាន យកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកញ្ញា កីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា ឲ្យគេបោះពុម្ភ យកមកលក់ខ្លួន និងចែកឈ្មោះសុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ ស្រី ហុងអ៊ូ លក់បន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ដោយបានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ លោកបានឲ្យកម្លាំង ការិយាល័យ ព្រហ្មទណ្ឌបញ្ជូន ទៅសាលាដំបូង ខេត្តដាក់ទោស ទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *