មេឈ្មួញឈើជើងខ្លាំងម្នាក់ ល្បីល្បាញខាងដឹកជញ្ជូន ឈើប្រណិតអត់ច្បាប់ ប្រចាំស្រុកត្រពាំងប្រាសាទ ឈ្មោះ ប្អូន វ៉ាង គ្មានសមត្ថកិច្ច ណាធ្វើការបង្ក្រាប

(ខេត្តឧត្តរមានជ័យ)៖ មេឈ្មួញចាស់ វស្សាម្នាក់ឈ្មោះ ប្អូន វ៉ាង កំពុងតែកាក់កប យ៉ាងខ្លាំងក្នុងមុខ ជំនួញរកសុីដឹក ជញ្ជូនឈើប្រណិតអត់ច្បាប់ ឡើងធ្វើមានបាន ដូរសេរីឡានគ្រប់មូដ។

ជាក់ស្តែងជារៀង រាល់ថ្ងៃរាល់ឆ្នាំកន្លង មកហើយ មេឈ្មួញជើងខ្លាំងឈ្មោះ ប្អូន វ៉ាង រូបនេះតែងតែធ្វើសកម្មភាពដឹក ជញ្ជូនឈើប្រណិត គ្រប់ទិសទីកន្លែងនៅ ក្នុងស្រុកត្រពាំងប្រាសាទ ចូលទៅស្ដុកទុក នៅផ្ទះរបស់ខ្លួនក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងដឹកបន្ដយកទៅ លក់នៅតាមរោង សិប្បកម្មកែច្នៃនៅ ស្រុកត្រពាំងប្រាសាទ ដោយមិនដែល ឃើញមានអស់លោក មន្ដ្រីជំនាញណា ធ្វើការបង្ក្រាបឡើយ។

មហាជនគ្រប់មជ្ឃដ្ឋាន បានលើកឡើងថា បើគ្មានការឃុបឃិត ស៊ីសំណូកសូក ប៉ាន់ពុករលួយ និងបើកដៃពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងស្រុកនិង ខេត្តទេនោះ គឺមេឈ្មួញនេះ មិនអាចដឹកជញ្ជូន ឈើប្រណិត បានយ៉ាងរលូនជា រៀងរាល់ថ្ងៃរាប់ខែរាប់ឆ្នាំ តាមតែអំពើចិត្ត បាននោះឡើយ ម្ល៉េះនិងត្រូវជៀស មិនផុតពីការ ចាប់បង្ក្រាបនោះទេ។

ប្រជាពលរដ្ឋក៏ដូចជា មហាជនជាច្រើនបាន ទទូចនិងសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ដ្រីជំនាញ ថ្នាក់ជាតិទាំងអស់ មេត្តាជួយអន្តរាគមន៍ និងដាក់បទបញ្ជា ដល់មន្ត្រីក្រោមឱវាទ ឲ្យជួយទប់ស្កាត់ ចាប់បង្ក្រាប មេឈ្មួញឈ្មោះ ប្អូន វ៉ាង នេះផង បើពុំដូចច្នោះទេ ព្រៃឈើដែលនៅ សេសសល់បន្តិចបន្តួចនេះ និងត្រូវរងនូវការរលាយ ហិនហាចខ្នេចខ្ទី ក្រោមស្នាដៃរបស់ មេឈ្មួញរូបនេះ  និងពួកឈ្មួញដ៏ទៃ ទៀតដាក់ជាពុំខានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *