ល្បែងភ្នាល់ទឹកភ្លៀង នៅសង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា រីកដូចផ្សិត បែជាមន្ត្រីមូលដ្ឋាន បំភ្លឺថាគ្មានទេ.!!!

រាជធានីភ្នំពេញ៖ បើយោងប្រភពច្បាស់ ការបានដឹងថា ទីតាំងបនល្បែងភ្នាល់ទឹ កភ្លៀងស្ថិតនៅ សង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា កំពុងបើកលេង ចំកណ្តាលទីក្រុងភ្នំពេញ ជារៀងរាល់ថ្ងៃ ដែលអ្នកលេង ភ្នាល់ដាក់ប្រាក់ម្តងៗ “រាប់ពាន់ ម៉ឺនដុល្លារ” មិនតែប៉ុណ្ណោះ! អ្នកលេងភ្នាល់ទឹកភ្លៀង សុទ្ធសឹងជាអ្នក អាជីវករធំៗ ឧកញ៉ា អាជ្ញាធរ រួមនិងសមត្ថកិច្ច មួយចំនួនតូចផងដែរ ដោយមេទឹកភ្លៀង គេប្រើប្រាស់ ម៉ាស៊ីនភ្នាល់ឆ្លង ដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុ ទាក់ទងទំនើប ជាងសមត្ថកិច្ចទៅទៀត។

គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចម ផ្តើមចេញអោយមា នបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិ បតេយ្យបំផុត ដែលពួកគាត់ទាំងអស់នោះ ជាអ្នកលេង ល្បែងភ្នាល់សោះ.! តែបែរជាពួកគាត់ មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់ រាប់ពាន់គ្រឿង។

ប្រភពបានបញ្ជាក់ អោយដឹងយ៉ាង ច្បាស់ថា៖ ម្ចាស់ទីតាំងបើក ល្បែងភ្នាល់ទឹកភ្លៀង ខាងលើឈ្មោះ (ហ៊ា សួរ) ដែលជាអ្នក មានអំណាចម្នាក់ នៅក្រុងភ្នំពេញ ល្បីឈ្មោះបោះ សម្លេងរាប់ឆ្នាំ មកហើយ អោយតែដល់ រដូវភ្លៀងធ្លាក់ (ចាប់ផ្តើមពី ខែ៤-ដល់ខែ៩) ទើបគេឈប់លេងភ្នាល់។

ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិ បាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការ ដាក់កម្លាំងក្រោមឱវាទ ចុះស៉ើបអង្កេត នៅទីតាំងខាងលើ អោយបានស៉ីជម្រៅផងទាន ដើម្បី  រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនសង្គមជាតិ។

បើទោះបីជាលោក នេត ស៉ីថុន ចេញសេចក្តីបំភ្លឺ អោយមហាជន កុំមានការយល់ច្រឡំ បន្តទៀតក៏ដោយ,,,តែពិត ឬមិនពិតនោះ.! ដូចពាក្យចាស់លោកពោលថា៖(ដំរី ងាប់ ទើបយកចង្អេមកបាំង បាំងមិនជិតនោះទេ)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *