ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតបើក ដំណើរឲ្យអ្នកមាន លិខិតឆ្លងដែន ឬប័ណ្ណព្រំដែន និងភ្ជាប់នូវ លិខិតមួយចំនួន

(បន្ទាយមានជ័យ)៖ បើកឲ្យប្រជាពលរដ្ឋ ដែលមានលិខិត ឆ្លងដែន (Passport)ឬ ប័ណ្ណព្រំដែន (Border Pass) បានចាក់វ៉ាក់ សាំងការពារកូវីដ.19 ដូសទី2និងទី៣ដែល អាចចេញ.ចូលចាប់ ពីថ្ងៃទី 01 ខែឧសភា  ឆ្នាំ2022 តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានហើយ ដោយផ្ទាប់នូវ លក្ខណមួយចំនួន។

លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ការបើកអោយ ប្រជាពលរដ្ឋចេញ.ចូល ជំហ៊ានដំបូងការបើក ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដែល រាជរដ្ឋាភិបាលកម្ពុជា.ថៃ បើកឲ្យប្រជាពលរដ្ឋ ចេញ.ចូលតម្រូវឲ្យ ប្រជាពលរដ្ឋមាន លិខិតឆ្លងដែន (Passport) ឬ ប័ណ្ណព្រំដែន និងភ្ជាប់កាតចាក់វ៉ាក់ សាំងការពារ កូវីដ.19 ដូសមូលដ្ឋានឡើងទៅ។

លោកបានបញ្ជាក់ថា៖ សំរាប់ឆ្លងដែនតាម រយៈប័ណ្ណព្រំដែន តម្រូវឲ្យពួកគាត់មាន កាតចាក់វ៉ាក់សាំង ការពារកូវីដ.19 ដូសមូលដ្ឋានដូស ទី1និងទី២ តែបើសិនដល់ ពេលវេលាត្រូវចាក់ ដូសទី3ឬដូសទី4ហើយ ប្រជាពលរដ្ឋមិន ទាន់ចាក់នោះ ក៏ឆ្លងដែនមិនបានដូចគ្នា។ បើឆ្លងដែនតាមរយៈ លិខិតឆ្លងដែន(Passport)  តម្រូវឲ្យទិញលិខិត ធានារ៉ាប់រងជំងឺ កូវីត-19ពីភាគីថៃ រួមនិងលិខិត Thailand Pass ដែលចេញដោយភាគីថៃ និងតម្រូវឲ្យមានកាត ចាក់វ៉ាក់សាំងការពារ កូវីដ.19 ដូសមូលដ្ឋាន ឡើងទៅ តែបើសិន ដល់ពេលវេលា ត្រូវចាក់ដូសទី 3ឬដូសទី4ហើយ ប្រជាពលរដ្ឋ មិនទាន់ចាក់នោះ ក៏ឆ្លងដែនមិន បានដូចគ្នា។

លោកបានបញ្ជាក់បន្ថែមថា ចំពោះបងប្អូន ប្រជាពលរដ្ឋដែល ប្រើប្រាស់ប័ណ្ណព្រំដែន (Border Bass) បើផុតកំណត់ ត្រូវទំនាក់រដ្ឋបាល ក្រុងប៉ោយប៉ែត រឺច្រកចេញ.ចូល សាលាខេត្តបន្ទាយមានជ័យ ហើយ គ្រោងដាក់ ធ្វើប័ណ្ណព្រំដែនជូន ប្រជាពលរដ្ឋនៅ ក្រុងប៉ោយប៉ែត ដើម្បីងាយស្រួល ក្នុងការចេញ.ចូល លក់ដូរផ្សាររុងក្លឿប្រទេសថៃ។

នៅពេលបើកច្រកទ្វារ ព្រំដែនអន្តរ ជាតិប៉ោយប៉ែត ប្រជាពលរដ្ឋមា នអារម្មណ៍សប្បាយ ចិត្តខ្លាំងណាស់  និងសុំសំណូមពរឲ្យ សមត្ថកិច្ចអាជ្ញាធរ ជួយសម្របសម្រួល ឲ្យកម្មករ អាជីវករចេញព្រឹក ចូលល្ងាចតាម រយៈសំបុត្រដូច មុនផ្ទុះជំងឺកូវីដ-19 ដើម្បីរកស៊ីទទួល ទានជាប្រចាំថ្ងៃ ជាធម្មតាវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *