បោះឆោតអាណត្តិទី៥នេះ មេឃុំចំណោមបើ ចង់ឈ្នះឆ្នោតត្រូវ រួមសុខ រួមទុក្ខជាមួយ ប្រជាជនគ្រប់ កាលៈទេសៈ ដោយមិន ខ្លាចពីការនឿយហត់

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណ វត្តសុិនសួន្នារាម(ចំណោម) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន សមាជិកអចិន្ដ្រៃយ៍ គណៈកម្មាធិការ គណបក្សខេត្ត អនុប្រធានក្រុម ការងារចុះមូលដ្ឋាន ស្រុកមង្គលបូរី និងជាប្រធាន ក្រុមការងារចុះ មូលដ្ឋានឃុំចំណោម បានមានប្រសាសន៍ថា ឃុំចំណោមមានភូមិ១៨ បេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បើចង់ឈ្នះឆ្នោត ត្រូវរួមសុខ រួមទុក្ខជាមួយ ប្រជាជនគ្រប់ កាលៈទេសៈធ្វើការ ជូនប្រជាជនដោយ មិនរុញរានិងខ្លាច ពីការនឿយហត់ លោកបានថ្លែង ក្នុងកិច្ចប្រជុំ ស្តីពីការជ្រើស រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក បោន ប៊ិន បានមានប្រសាសន៍បន្ត ទៀតថាបើទោះបីជាឃុំ ចំណោម មានតែគណៈបក្សឈរ ឈ្មោះប្រគួត ប្រជែង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានតែ ៣គណៈបក្សតែប៉ុណ្ណោះ ១/គណៈបក្សប្រជាជន ២/គណៈភ្លើងទៀន ៣/គណៈរួចរួមជាតិ យ៉ាងណាក្តី ការរកសំលេង ឆ្នោតត្រូវតែ ខំប្រឹងរៀងៗខ្លួន ដើម្បីយកជ័យជំនះ នៅពេលខាងមុខ បើទោះបី គណះបក្សប្រជាជន មានប្រៀបឈ្នះលើ គណះផ្សេងតាំង ពីអាណត្តិ ទី១រហូត ដល់អាណត្តិទី៥ យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៥នេះ សមាជិកគណៈ ប្រជាជនទាំងអស់ ត្រូវតែខិតខំបន្ត យកឈ្នះទៀតព្រោះ សំអាងថាគណះបក្ស ប្រជាជនកន្លង មករួមទុក្ខរួមទុក្ខជា មួយប្រជាជនគ្រប់ កាលៈទេសៈ ធ្វើការជូន ប្រជាជន ដោយមិនរុញរា និងខ្លាចពីការ នឿយហត់ឡើង។

គួរបញ្ជាក់ផងដែរ ថាក្នុងអាណត្តិទី៥ មានសមាជិកគណៈ បក្សប្រជាជននៅ ឃុំចំណោមនេះ មានការគាំទ្រ យ៉ាងពេញទំហឹង ដល់លោកចៅ មុី ឲ្យធ្វើជាមេឃុំ ចំណោមបន្តទៀត។ ក្នុងនោះលោកចៅ មុី បានឲ្យ បេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់ គណបក្សប្រជាជន កម្ពុជា នឹងត្រូវខិតខំធ្វើ ការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ ភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមក គាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត ។

លោក បោន ប៊ិនបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា សមាជិកគណបក្ស ប្រជាជនកម្ពុជា ត្រូវ បន្តថែ រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាត សកម្មភាពបច្ចាមិត្ត នានាផងដែរ  ដើម្បី ឆ្ពោះ ទៅ កាន់ ការ បោះឆ្នោតនាពេល ខាងមុខ តាម រយៈ នៃ ការផ្សព្វផ្សាយ សេចក្តី សម្រេច ស្ដី ពី ផែន ការទៅ កាន់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី  ៥ ឆ្នាំ ២០២២ ខាងមុខនេះ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា លោកចៅមុីឪត្រូវបន្តយក ចិត្ត ទុកដាក់ការផ្តល់ សេវាសាធារណៈ  និងការដោះ ស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន ត្រូវ បន្តជំរុញ  និង លើកកម្ពស់ការផ្តល់ សេវាសាធារណៈ នានាជូនប្រជាពល រដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋ ដែលកាន់តែមាន ការកើនឡើង ក្នុង ពេល ដែល ប្រទេសជាតិ យើងកំពុងមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីឈ្នះឆ្នោត ហើយត្រូវបំរើ ប្រជាពលរដ្ឋឲ្យ បានល្អ ពិសេសគឺសាម គ្គីភាពផ្ទៃក្នុងឲ្យល្អផង ដែរជាងនេះបន្តទៀតផង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *