កងរាជអាវុធហត្ថ ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន មន្ត្រីអាវុធហត្ថ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹង ការជួយដូរគ្រឿងញៀន

(ខេត្តសៀមរាប)៖ មន្ត្រីកងរាជអាវុធហត្ថ ខេត្តសៀមរាប ចំនួន០២នាក់ត្រូវបាន ចាប់ខ្លួននិង បញ្ជូនទៅតុលាការ បន្ទាប់ពីរកឃើញថា មន្ត្រីទាំងពីរនាក់មាន ជាប់ពាក់ព័ន្ធនឹង ផ្សំគំនិតក្នុងអំពើជួញ ដូរគ្រឿងញៀន។

ប្រភពពីមន្ត្រីកង រាជអាវុធហត្ថសុំ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នាយអាវុធហត្ថដែល ឃាត់ខ្លួននោះរួមមាន:  ទី១.ឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន និងទី២.នាយចំណង់ មៀម ណាក់ ជំនួយការណ៍ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងកង រាជអាវុធហត្ថចាប់ខ្លួន និងបញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

លោកយិន ស្រាង អ្នកនាំពាក្យសាលា ដំបូងខេត្តសៀមរាប បានឲ្យដឹងនៅ រសៀលថ្ងៃទី៣០ ខែមេសានេះថា តុលាការកំពុងសួរ នាំនាយអាវុធហត្ថ ទាំងពីររូបនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *