កម្លាំងនគរបាលការពារ ព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំង យោធាកងពលលេខ៥១ និងកម្លាំងសឹករងទប់ ស្កាត់បានទប់ស្កាត់ ពលរខ្មែរលួចឆ្លង ដែនខុសច្បាប់ បាន២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ….!!!

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍ តាមការណែនាំ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ  ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃ វរសេនាតូច ការពារព្រំដែន គោកលេខ៨១៥ បានចុះបង្ក្រាបករណី លួចឆ្លងដែនខុសច្បាប់ បាន២ករណីផ្សេង ក្នុងថ្ងៃតែមួយក្រោម  ការចុះ បញ្ជារផ្ទាល់ពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនៃវរការពារ ព្រំដែនគោក លេខ៨១៥ ។

ករណីទី១កាលពីព្រលប់ ថ្ងៃទី២១ខែមករាឆ្នាំ ២០២២វេលាម៉ោង ១៩និង១៥កម្លាំង នគរបាល ប៉ុស្តិ៍ ស្វាយព្រៃចំនួន២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ សុខណាវ មន្ត្រីប៉ុស្តិ៍ សហការជាមួយកម្លាំង យោធាកងពលលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋ ខ្មែរបម្រុងលួចឆ្លងចូល ទៅក្នុងប្រទេសថៃទាំង ខុសច្បាប់បានចំនួន១៦នាក់។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាពលខ្មែរទាំង ១៦នាក់ដែលកម្លាំង ជំនាញទប់ស្កាត់បានក្នុងក្នុង ភូមិ សាស្ត្រប៉ុស្តិ៍ ស្វាយព្រៃស្រុកម៉ាឡៃ ក្នុងនោះមានស្រី ចំនួន៨នាក់និង ក្មេងតូចចំនួន១នាក់ មកពីខេត្ត ចំនួន២គឺខេត្ត សៀមរាបចំនួន១៤នាក់ និងខេត្តបាត់ដំបង ចំនួន២នាក់ផងដែរ។

ករណីទី២វេលាម៉ោង ២៣និង៤៥នាទី រំលងអាធ្រាតក្នុង ថ្ងៃខែឆ្នាំដ៏ដែល កម្លាំងនគរបាលប៉ុស្តិ៍ ក្បាល ទំនប់ ចំនួន៥នាក់ដឹកនាំ ដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ សហការជាមួយ យោធាកង ពល៥១ និងកម្លាំងផ្នែកសឹក រងស្រុកម៉ាឡៃ បានទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែន ចូលទៅ ក្នុងប្រទេសថៃ ទាំងខុសច្បាប់បានចំនួន៥នាក់។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាពលរដ្ឋខ្មែរ ទាំង៥នាក់ដែល បម្រុងឆ្លងដែនចូល ប្រទេសថៃខុសច្បាប់ ត្រូវបានកម្លាំងជំនាញ ឃាត់បានត្រង់ ចំណុចភូមិសាស្ត្រ ប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំនុច គោលដៅបន្ទាយ ទី២ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះមានស្រីចំនួន២នាក់ ។

បច្ចុប្បន្នពលរដ្ឋខ្មែរដែល ត្រូវបានកម្លាំងជំនាញ ទប់ស្កាត់បាននោះ ត្រូវបានលោកវរសេនីយ៍ឯក  សួង សៅ មេបញ្ជាការ វរសេនាតូចការពារ ព្រំដែនគោកលេខ៨១៥ ធ្វើការណែនាំនិង អប់រំស្តីពីការរើករាល ដាល នូវជំងឺកូវិដ១៩ ជាពិសេសប្រភេទ បម្លែងថ្មី អូរមេក្រុង ព្រមទាំងបញ្ជូនទៅកាន់ អធិការរដ្ឋាននគរបាល ស្រុកម៉ាឡៃដើម្បី ចាត់ការបន្តរទៅតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *