ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ព្រះវិហារដឹកនាំនាយ នាយទាហានចូល រួមរំលែកទុក្ខគ្រួសារ សពរបស់នាយទាហាន និងសួសុខទុក្ខសមាជិក អតីតយុទ្ធជនកម្ពុជា

(ខេត្តព្រះវិហារ)៖ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារឯកឧត្តម ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា កាលពីថ្ងៃទី២០ មករា២០២០នេះបាន អញ្ជើញដឹកនាំមេបញ្ជាការ រងនាយការិយាល័យ ចំណុះទីបញ្ជាការចូលរួម រំលែកទុក្ខគ្រួសារ សពលោកយាយ ខៀវ ជីន ទទួលមរណភាព ក្នុងជន្មាយុ ៩០ឆ្នាំ ដោយរោគាពាធ ដែលត្រូវ ជា ម្ដាយបង្កើតរបស់ លោកវរសេនីយ៍ត្រី ម៉ក់ ឌីណាត នាយផ្នែក ហរិញ្ញវត្ថុ តំបន់ប្រតិបត្ដិកា រសឹករងព្រះវិហារ  ។

ក្នុងនោះដែរ ឯកឧត្តម មេបញ្ជាការ បាននាំយកនូវសម្ភារៈ មួយចំនួនរួមមាន៖១.អង្ករ ១ប៉េ ស្មើ ៥០គីឡូ ២.ទឹកសុទ្ធ ៣កេស៣.ទឹកក្រូច ៣កេស៤.មី ៣កេសនឹងថវិការចំនួន១០០០,០០០រៀលផងដែ។

កម្មវិធីធ្វើនៅ គេហដ្ឋាននៃសព ស្ថិត នៅភូមិ ដំណាក់  សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ។

បន្ទាប់ មក ឯកឧត្តម មេបញ្ជាការ បានបន្ត ចុះសួរសុខទុក្ខ គ្រួសារ របស់លោកស្រី លន់ សុភារី ដែលជា សមាជិក សមាគម អតីត យុទ្ធ ជនខេត្ដព្រះវិហារ ដែលស្វាមី របស់លោកស្រីមាន ជំងឺនឹងពិការ កំពុង សម្រាក ព្យាបាល ជំងឺ នៅ គេហដ្ឋាន ស្ថិត នៅ ដំណាក់ សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ត ព្រះវិហារ ។  ក្នុង នោះដែ ឯកឧត្តម មេបញ្ជាការ បាននាំយកនូវសម្ភារៈមួយចំនួនរួមមាន៖.អង្ករ ទឹកសុទ្ធ ទឹកក្រូច ៤.មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ឆៅ រួមនឹងថវិការ ចំនួន៤០០,០០០រៀលផងដែ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *