កាស៊ីណូនៅ ច្រកដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ (យីហោ៦៩) ហៅដូង៧ដើមកំពុង តែប្រព្រឹត្តផ្ទុយ ពី ច្បាប់ដែល បានកំណត់ឱ្យ

(ខេត្តត្បូងឃ្មុំ)៖ ម្ចាស់កាស៊ីណូ (យីហោ៦៩) ហៅដូង៧ដើម កំពុងតែសប្បាយចិត្ត និងលាភសក្ការៈ  ហើយអនុវត្តផ្ទុយ ពីច្បាប់កាស៊ីណូ។ ប្រភពពីន្ត្រីអាជ្ញាធរមូល ដ្ឋានក្នុងឃុំ ដា ស្រុកមេមត់ បានឲ្យដឹងថា   ម្ចាស់កាស៊ីណូនៅ ច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម ទីតាំងស្ថិតនៅភូមិ ដា ឃុំ ដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានម្ចាស់ឈ្មោះលោក ហេង បានជួលទៅឲ្យឈ្មួញ ស៊្រុន ម៉េងលឹម និងឈ្មោះ វ៉ា បើក ល្បែង ស៊ីសងច្រើនប្រភេទ និងអនុវត្តន៍ផ្ទុយពី ប្រមុខរាជរដ្ឋាភិបាលគឺ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន សព្វថ្ងៃសម្ដេច កំពុងតែមានការ ព្រួយបារម្ភអំពីជំងឺ កូវីដ១៩ថ្មីដែលឆ្លងចូល សហគមន៍គឺ (អូរមេក្រុង) និងបានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់។

លោក ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ គួរចាត់វិធានការយ៉ាងណា ចំពោះនៅកាស៊ីណូ  ខាង លើដែរកំពុងតែ ប្រព្រឹត្តផ្ទុយពី ច្បាប់អនុញ្ញាត ព្រមទាំងមិន អនុវត្តតាមការណែនាំរបស់ រដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ បានដាក់ចេញនូវ ភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចនោះឡើយ។

ការអនុវត្តផ្ទុយដែលច្បាប់ហាម ប្រជាពលរដ្ឋខ្មែរដាច់ ខាតមិនឲ្យចូលលេង ក្នុងកាស៊ីណូឡើយ គឺ អនុញ្ញាត ឲ្យតែជនបរទេសតែ ប៉ុណ្ណោះចំពោះ ច្បាប់កាស៊ីណូ៕

ក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការ តាមរបប អ្នកសារព័ត៌មាន សូមអរគុណ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *