ល្បែងជល់មាន់ជ្រ កក្រោម កាស៊ីណូ(ថ្មពេជ្រ )កំពុងបើកអោយ ជនជាតិវៀតណាម និងខ្មែរ  រាប់រយនាក់បាន ចូលលេងគគ្រឹក គគ្រេង ខណៈអាជ្ញាធរដេកលក់!

(ខេត្តកណ្តាល)៖ សង្វៀនបញ្ជល់មាន់ និងល្បែងសុីសង ជាច្រើនទៀតជ្រកក្រោម ស្លាកនៅក្នុងកាស៊ីណូ (ថ្មពេជ្រ) កំពុងបើកលេងយ៉ាង គគ្រឹកគគ្រេងមាន ជនជាតិវៀតណាម និងខ្មែររាប់រយនាក់ បានចូល លេងគគ្រឹក គគ្រេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធដូចគ្មានវិធាន ការបង្រ្កាប ពលរដ្ឋ ដាក់ការសង្ស័យថា អាចជាត្រូវថ្នាំងងុយដេក ។

តាមសេចក្តីរាយការណ៍កាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាស៊ីណូនេះ នៅជាប់ច្រក ទ្វារ ព្រំដែនអន្តរជាតិក្អមសំណ ស្ថិត ក្នុង ភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល  ជារៀងរាល់ថ្ងៃ គេតែងតែឃើញ ជនជាតិខ្មែរ និង ជនជាតិ វៀតណាម រាប់រយនាក់ ចូលទៅលេងជល់ មាន់ចាក់ភ្នាល់សុីសង រហូតរាប់ម៉ឺនដុល្លារក៏មាន ។

តាមសេចក្តីរាយការណ៍ ដដែរបានបន្តថា មូលហេតុដែល មានជនជាតិខ្មែរ និង ជនជាតិវៀតណាម រាប់ រយនាក់អាចចូល លេងល្បែងនៅ ក្នុងកាស៊ីណូ (ថ្មពេជ្រ )នេះបាន ដោយសារមាន មន្ត្រីយោធាថ្នាក់ធំ ម្នាក់ នៅពីក្រោយខ្នង និងមានការបើក ភ្លើងខៀវពី អាជ្ញាធរ និង សមត្ថកិច្ច ជាពិសេស មន្ត្រីនគរបាល ច្រកទ្វារ ព្រំដែនអន្តរជាតិ ក្អមសំណតែម្តង ។

ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្វ ក្នុងស្រុកអមសំណ មិនធ្វើការចុះបង្ក្រាប ប្រជាពលរដ្ឋដាក់ការ សង្ស័យថា ម្ចាស់កាស៊ីណូរត់ការក្រោមតុ ពីថ្នាក់ក្រោមដល់ ថ្នាក់លើអស់ហើយ ទើបបណ្តែតបណ្តោយ  អោយលេងយ៉ាង សុខស្រួលបែបនេះ ហើយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វកំពុងតែ ផ្គើន និង អនុ សាស្ត្រ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ! នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា សជណ ដែលចេញដោយ ទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់ អាជ្ញាប័ណ្ណឲ្យបើក មជ្ឈ មណ្ឌលកំសាន្ត (កាស៊ីណូ) រាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មាន សង្វៀនល្បែង ភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាត ឲ្យចូលលេងល្បែង ខុស ច្បាប់ក្នុង(កាស៊ីណូ) ជាដាច់ខាត ពាក់ព័ន្ធរឿងល្បែង សុីសងខុសច្បាប់ជ្រក ក្រោមស្លាក់កាស៊ីណូ (ថ្មពេជ្រ) នេះ បណ្តាញសារព័ត៌ មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះមិនទាន់ សុំការបំភ្លឺរឺបក ស្រាយពីមន្រ្តីពាក់ព័ន្ធបានទេ ។

ប្រជាពលរដ្ឋសូមណូមពរ សូមអោយឯកឧត្តម គង់ សោភ័ណ្ឌ ! អភិបាលខេត្តកណ្តាល និងលោកឧត្តម សេនីទោ ឈឿន សុចិត្រ ! ស្នងការនគរបាល ខេត្តកណ្តាល ព្រមទាំង ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជា ការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល មានវិធានការណ៍ ចុះបង្ក្រាបផង ពីព្រោះប្រជាពលរដ្ឋ មានជំនឿពី ការ ដឹកនាំល្អ និង ម៉ឺងម៉ាត់ របស់ឯកឧត្តមទាំងបី នាពេលកន្លងមក។

ដើម្បីតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចព្រោះថា៖ បើមានល្បែងសុីសង ខុសច្បាប់ទាំងនេះ ហើយគឺតែងតែមាន អំពើលួចឆក់ប្លន់ និងអំពើហិង្សាជាដើម ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *