លោកឧត្តមសេនីយ៍ទោ  សាត  គឹមសាន ជួបសំណេះសំណាល និងបើកផ្តល់ប្រាក់ ឧបត្ថម្ភគោល នយោបាយ ជូនដល់មន្ត្រីនគរបាល ចូលនិវត្តន៍និង ក្រុមគ្រួសារមន្ត្រី ទទួលមរណៈភាព!!!

(ខេត្តបាត់ដំបង)៖ យោងតាមរបាយការណ៍ របស់ មន្ត្រីនគរបាល ជំនាញនៃស្នងការ ដ្ឋាននគរបាល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ត្រីស័ក ព.ស . ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅ សាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្នាន នគរបាលខេត្ត អញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ ឧបត្ថម្ភគោលនយោ បាយជូនដល់មន្ត្រី នគរបាលចូលនិវត្តន៍ចំនួន ១០៨នាក់ និងក្រុមគ្រួសារ មន្ត្រីទទួលមរណៈ ភាពចំនួន ០៥នាក់ សរុបទឹកប្រាក់ចំនួន ៩៩២.៨៤២.៥០០រៀល (ប្រាំបួនរយកៅសិបពីរ លានប្រាំបីរយសែ សិបពីរពាន់ប្រាំរយរៀល)។

ក្នុងពិធីនេះមានលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យ មេ បញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកទាំង០៤ និងអធិការនគរ បាលក្រុង-ស្រុកពាក់ ព័ន្ធទាំង១៤។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាលខេត្ត បានធ្វើការផ្តាំផ្ញើសាក សួរសុខទុក្ខ  ចំពោះមន្ត្រីនគរបាល ចូលនិវត្តន៍និងក្រុម គ្រួសារមន្ត្រីទទួល មរណៈភាពដែលមាន វត្តមានក្នុងអង្គពិធី  នេះពីសំណាក់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ ជាតិចុះ ជួយខេត្តបាត់ដំបង និងឯកឧត្តម នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង កានគរបាលជាតិ ដែលតែងតែយក ចិត្តទុកដាក់អំពីសុខទុក្ខ របស់កងកម្លាំងនគរ បាលជាតិ ដែលធ្លាប់ បានបំរើជាតិ មាតុភូមិកន្លងមក។

លោកស្នងការបាន បន្តទៀតថា ទោះបីជាលោក  លោកស្រីបាន ចូលនិវត្តន៍ទៅហេីយ ក្តីតែការរួមចំ ណែជួយដល់សង្គម នៅក្នុងមូលដ្ឋាន ពិតជាមានសារៈសំខាន់ ដែលត្រូវការលោក  លោកស្រីជា និវត្តន៍ជនទាំងអស់ ជួយជ្រោមជ្រែង ផ្តល់ព័ត៌មានបាន ទាន់ពេលវេលា និងជួយបណ្តុះបណ្តាល ក្មេង ជំនាន់ក្រោយឱ្យ ក្លាយជាទំពាំងស្នងឫស្សី។

លោកឧត្តមសេនីយ៍ទោ ស្នងការបានសំណូមពរ ដល់លោក  លោកស្រីមន្ត្រី នគរបាលដែលបាន ចូល និវត្តន៍នាពេលនេះ សូមធ្វើការណែនាំ អប់រំដល់កូនៗនិង សាច់ញាតិរបស់ខ្លួនឱ្យ ជៀសឆ្ងាយពីការ សេពប្រើប្រាស់ ឬចែកចាយគ្រឿង ញៀនខុសច្បាប់ដែល ជាផលប៉ះពាល់ដល់ សង្គមជាតិទាំងមូល  និងរក្សាជំហរក្នុង ការងារបោះឆ្នោត ជ្រើសរើសឃុំ-សង្កាត់ នាពេលខាងមុន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *