(ខេត្តស្ទឹងត្រែង)៖ បុរសម្នាក់ទៅកាប់ ចម្ការក្បែភូមិ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានដើមឈើ ដ៏ធំមួយរលំសង្កត់ពីលើ របួសយ៉ាងធ្ងន់ធ្ងរស្លាប់ ពេលដែលបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យខេត្ត។
ហេតុការណ៍ខាងលើ ត្រូវបានកើតឡើង កាលពីល្ងាចថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២ នៅចំណុចព្រៃ ចម្ការមួយកន្លែង ស្ថិតក្នុងភូមិស្ដៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមរបាយការណ៍របស់ នាយប៉ុស្តិ៍នគរបាលស្ដៅ បានបញ្ជាក់ថា:នៅថ្ងៃទី ១១ ខែមករា ជនរងគ្រោះបានចេញពី ផ្ទះទៅកាប់ចម្ការ ហើយត្រូវដើមឈើ ដ៏ធំមួយបានរលំ សង្កត់ពីលើ ត្រូវបានបងប្អូនក្រុម គ្រួសារជួយសង្គ្រោះ ដឹកយកមកកាន់មន្ទីរ ពេទ្យបង្អែកខេត្ត តែមិនអាចសង្គ្រោះបានទេ ដោយសាររង គ្រោះធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់ ពេលមកដល់មន្ទីរពេទ្យ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ បន្ថែមថាជនរង គ្រោះមានឈ្មោះថាយ ឡាយ ភេទប្រុសអាយុ ៤៣ឆ្នាំមានទីលំនៅភូមិស្ដៅ ២ ឃុំស្ដៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុសមត្ថកិច្ច នគរបាលប៉ុស្តិ៍បានចុះ ពិនិត្យមើលជនរង គ្រោះរកឃើញថាពួកគេ បានទៅកាប់ចំការ ខ្វះការប្រុងប្រយ័ត្នត្រូវ ដើមឈើដ៏ធំមួយរលំ សង្កត់បណ្ដាលឱ្យរងរបួស ធ្ងន់ធ្ងរស្លាប់ពេល ដែលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុម គ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕