សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង រៀបចំសន្និបាតគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជាអាណត្តិ ទី០៥ ឆ្នាំ២០២២

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្ដាល នឹងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ។

ក្នុងពិធីសន្និបាតនោះ លោកជំនាវ កុត ប៊ុនមី អនុប្រធានចាត់តាំង នៃគណៈកម្មាធិការ គណៈបក្សខេត្ត  បានបង្ហាញ បេក្ខជនគណបក្ស ឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិ ទី០៥ ឆ្នាំ២០២២មុខនេះ និងការឡើងអាន របាយការណ៍ សមិទ្ធផលអភិវឌ្ឍសង្កាត់ ឆ្នាំ ២០១៧ ២០២១ គោលនយោបាយ អភិវឌ្ឍសង្គាត់ ឆាំ្ន២០២២ ២០២៧ និង ការប្ដេជ្ញាចិត្តរបស់ បេក្ខភាពចៅសង្គាត់ សម្រាប់អាណត្តិទី៥ ។

មានប្រសាសន៍ក្នុង អង្គសន្និបាត ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្ដាល នឹងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានលើកឡើងថា ក្រោមការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា ពិសេសមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដឹកនាំប្រទេសបាន ធ្វើឲ្យកម្ពុជា មានភាពរីកចំរើន លើគ្រប់វិស័យ បានផ្លាស់ប្តូរប្រទេស ទាំងស្រុងពីចំណុចសូន្យ ក្រោយរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានកសាងប្រទេស ឲ្យឈានទៅរកភាព រីកចំរើន ទាំងសេដ្ឋកិច្ចជាតិ និងប្រជាជន មានជីវភាពល្អប្រសើ មានទីផ្សារ មានការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ នានាមានភាពរីក ចំរើនគួជាទីមោទនៈ។

ឯកឧត្តម ឡូយ សុផាត បន្ត ថា មន្ត្រីគណបក្សត្រូវ ខិតខំពង្រឹងចាត់តាំង គណបក្សគ្រប់ថ្នាក់ និងកម្មវិធីនយោបាយ របស់គណបក្សដើម្បីគាំទ្រ និងចូលរួមការ ពារគណបក្សគ្រប់ កាលៈទេសៈ ក៏ដូចជាខិតខំកសាង និងពង្រឹងគណបក្ស លើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់ តាំងគណបក្សនៅ មូលដ្ឋាន ក្នុងការឃោសនា អប់រំប្រជាជនពីសភាព ការណ៍រីកចម្រើន។

ឯកឧត្ដម ក៏បានជំរុញមន្ត្រី គណបក្ស ត្រូវធ្វើជាស្នូលនៃ សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្ស និងធ្វើជាគម្រូដល់ សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ ក៏ដូចជាខិតខំកសាងទំនាក់ ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជា មួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្របន្ថែមទៀតចំពោះ គណបក្ស ប្រជាជនកម្ពុជា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *