កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យទីតាំង លក់-ទិញម៉ូតូជាង ១០កន្លែងនឹងដកហូត ម៉ូតូអត់ពន្ធជាច្រើន ប្រភេទបានចំនួន ៥០គ្រឿង!

(ខេត្តស្ទឹងត្រែង)៖ ម៉ូតូអត់ពន្ធជា ច្រើនប្រភេទ ចំនួន ៥០គ្រឿង ត្រូវបានកម្លាំង សមត្ថកិច្ចខេត្តស្ទឹងត្រែង  ចុះដកហូតពីទីតាំង លក់-ទិញម៉ូតូចំនួន ១១កន្លែង ក្នុងក្រុងស្ទឹងត្រែង ហើយបានទុក លទ្ធភាពឲ្យម្ចាស់ ហាងលក់ម៉ូតូ ចូលខ្លួនទៅបង់ពន្ធ ដើម្បីបង្កើនចំណូល ពន្ធជូនរដ្ឋ សម្រាប់ឆ្នាំ២០២២នេះ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោម កិច្ចសហការ រវាងកម្លាំងស្នងការ ដ្ឋាននគរបាលខេត្ត និងកម្លាំងនគរបាល ក្រុងស្ទឹងត្រែង ក្រោមការដឹកនាំ សម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង ខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ នាព្រឹកថ្ងៃទី០៦មករាឆ្នាំ ២០២២នេះ នៅក្នុងរដ្ឋបាល ក្រុងស្ទឹងត្រែង។

លោក សាន់ និម៉ុល ស្នងការរងទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទីតាំងលក់ និងទិញម៉ូតូនៅ ក្នុងពេលនេះ កម្លាំងនគរបាលជំនាញ ក្រោមការដឹកនាំ សម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ បានធ្វើការត្រួតពិនិត្យ ឯកសារស្របច្បាប់ ទៅលើ ១១ទីតាំង នៅក្នុងក្រុងស្ទឹងត្រែង បានរកឃើញ និងធ្វើការដក ហូតម៉ូតូអត់ពន្ធ ជាច្រើនប្រភេទ មានចំនួន ៥០គ្រឿង ដែលគ្មានឯកសារ បង់ពន្ធនាំចូល ស្របច្បាប់នោះទេ។

លោកស្នងការរងខេត្ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាន ចុះអនុវត្តច្បាប់ និងដកហូតវត្ថុតាង ម៉ូតូខាងលើ ដែលមានប្រភព មិនច្បាស់លាស់នេះ កម្លាំងនគរបាលជំនាញ នឹងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការខេត្ត ដើម្បីមានវិធានការជាបន្ត។

លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង ខេត្តស្ទឹងត្រែង  បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការ លើទីតាំងលក់ និងទិញម៉ូតូខាងលើនេះ គឺដើម្បីត្រួតពិនិត្យ និងរកពីភាពត្រឹមត្រូវ នៅក្នុងការធ្វើ អាជីវកម្មម៉ូតូ ដែលមានការបង់ ចំណូលពន្ធជូនរដ្ឋត្រឹមត្រូវ ស្របតាមច្បាប់ របស់កម្ពុជា។

លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាក់ថា ប្រសិនបើម្ចាស់ហាង លក់-ទិញម៉ូតូនីមួយៗ បើកធ្វើអាជីវកម្មនាំម៉ូតូចូល ដោយមិនបានអនុវត្ត កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ នោះអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តនីតិវិធី ច្បាប់ជាបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *