បង្គា និងគ្រឿងសមុទ្រ ជាង៦០០កេះ ជាប់ពាក់ព័ន្ធ នឹងបទល្មើស ដែលជំនាញ រឹបអូសពីឈ្មួញ ត្រូវធ្វើ ពិធីដុតកម្ទេចចោល

(ខេត្តកំពត)៖ បង្គាដែលចាក់ បញ្ចូលសារធាតុចាហួយ ព្រមទាំងគ្រឿង សមុទ្រជាច្រើនមុខ ដែលជំនាញ ចាត់ទុកជាបទល្មើស ដែលមានទំម្ងន់ ជាង១០តោន ដែលអាជ្ញាធរមាន សមត្ថកិច្ចឃាត់បង្ក្រាប បានកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រូវធ្វើពិធីដុតកម្ទេច ដោយប្រើគ្រឿង ចក្រជីរណ្តៅកប់ ចោល កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក ង៉ែត សាវឿន ប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិព្រែក ចាកបានបញ្ជាក់ថា ដោយមានការសម្រប សម្រួលនីតិវិធី និងសហការជាមួយ លោកព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តកំពត និងមានការចូល រួមពីជំនាញពាក់ព័ន្ធនានា ក្រោយពីបង្ក្រាបបាន បង្គាចាក់បញ្ចូលសារ ធាតុចាហួយនិងគ្រឿង សមុទ្រដែលល្មើសច្បាប់ សរុប ៦១០ កេះ ត្រូវធ្វើការដុតកម្ទេច រួចកប់ចោលទាំងអស់។

លោកបានបន្តថា ចាប់ពីពេលនេះតទៅ រាល់បទល្មើសទាំងឡាយណា ដែលចរាចរតាម ច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក លោកនឹងសហការ ចាប់បង្ក្រាបមិនឱ្យសេស សល់នោះឡើយ ពិសេសបទល្មើស គ្រឿងសមុទ្រដែល ដឹកពីប្រទេសជិត ខាងនាំចូលមក ស្រុកយើង។

សូមបញ្ជាក់ផងដែរថា បង្គាចាក់បញ្ចូល សារធាតុចាហួយ និងគ្រឿងសមុទ្រជាច្រើនមុខ ដឹកតាមរថយន្ត២គ្រឿង ដែលសមត្ថកិច្ចចម្រុះ ចាប់បង្ក្រាបបាន កាលពីជិតម៉ោង១១អធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រោយពីរក្សាទុក នៅក្នុងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច ២យប់ ២ថ្ងៃ ត្រូវបានជំនាញ ជួលកមកមករដឹក ទៅដុតចោលនៅដីឡូត៍ មួយកន្លែងជិតភ្នំប្រាសាទ ដោយការដុតនេះ ត្រូវប្រើគ្រឿង ចក្រជីករណ្តៅហើយ ដុតកម្ទេចរួចកប់ចោលតែម្តង។

ដោយឡែករថយន្តដឹក ជញ្ជូនបទល្មើសត្រូវបាន ជំនាញពិន័យជាប្រាក់ ហើយធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់ វិញនៅថ្ងៃដដែល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *