ទេសរដ្ឋមន្ត្រី សន្តិភាព ធ្វើឲ្យពលរដ្ឋ មានជីវភាពធូរធា ប្រទេសមានការ អភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ

(ខេត្តកែប)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចាប់តាំងពី កម្ពុជាមានសន្តិភាព ពេញបរិបូរណ៍នៅឆ្នាំ ១៩៩៨ មក ប្រជាជនមានជីវភាព កាន់តែប្រសើរ ផលិតផល សរុបប្រពលរដ្ឋម្នាក់ៗ កើនពី២០០ដុល្លារ ដល់ជិត១៦០០ដុល្លារ ក្នុងមួយឆ្នាំ សុខភាពល្អជាងមុន អាយុអាចរស់បាន ជាមធ្យមជាង៧០ឆ្នាំ ហើយប្រទេសជាតិ មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។

ថ្លែងក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែកែប កោះទន្សាយ ស្ថិតនៅក្នុងសង្កាត់កែប  ក្រុងកែប នៅថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២នេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន លើកឡើងថា សន្តិភាពដែលសម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែន យកមកឲ្យ ប្រជាពលរដ្ឋ និងប្រទេសជាតិយើងនេះ មានតម្លៃមិនអាច កាត់ថ្លៃបានទេ ព្រោះសន្តិភាព បានផ្តល់ឱកាសឲ្យ រាជរដ្ឋាភិបាលកសាង សមិទ្ធផលជាច្រើន ប្រទេសអភិវឌ្ឍ លើគ្រប់វិស័យ បង្កើនឱកាសការងារ កាត់បន្ថយភាព ក្រីក្រប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋ មន្ត្រីបានបញ្ជាក់ថា ចាប់ទាំងពីមាន សន្តិភាពពេញ បរិបូរណ៍នៅឆ្នាំ១៩៩៨ មក ប្រជាពលរដ្ឋ និងប្រទេសជាតិ ចាប់ផ្តើមប្រែមុខ មាត់យ៉ាងឆាប់រហ័ស។ ប្រជាពលរដ្ឋមានប្រាក់ ចំណូលកើន ឡើងជាបន្តបន្ទាប់ សុខភាពក៏កាន់តែល្អ ហើយរស់នៅប្រកប ដោយសេចក្តីថ្លៃថ្នូរ មានសេរីភាពពេញលេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងអន្តរ កាលនៃវិបត្តិកូវីដ-១៩  ក្រៅពីវិស័យទេសចរណ៍ វិស័យផ្សេងៗ នៅតែបន្តដំណើរការអភិវឌ្ឍន៍ ពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន បាននឹងកំពុងបើក ការដ្ឋានសាងសង់ ពង្រីក បង្កើនគុណភាព ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្លល់ជាច្រើនខ្សែនៅទូទាំងប្រទេស ផ្លូវដែក ស្ពាន ព្រលានយន្តហោះ៣កន្លែង ហើយបាននឹងកំពុង ដាក់សម្ភោធឲ្យ ប្រើប្រាស់នូវសមិទ្ធ ផលទាំងនោះ ជាបណ្តើរៗផងដែរ។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ ថាកំពង់ផែកោះទន្សាយ ចំណាយថវិកា សាងសង់ប្រមាណ ១,២លានដុល្លារ ។ កំពង់ផែទេសចរណ៍ កោះទន្សាយមានសារ សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង លើវិស័យទេសចរណ៍ រវាងប្រទេសជិតខាង ពិសេសងាយស្រួល ដល់ទេសចរណ៍ក្នុង ការចូលចតពេលទៅ លម្ហែកម្សាន្តនៅលើ កោះទន្សាយ និងកោះចំនួន១១កន្លែង ផ្សេងទៀត នៃដែនសមុទ្រខេត្តកែប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *