ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ ផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិការសឹងរង កំពត

(ខេត្តកំពត)៖ ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជារផ្នែកសឹករង ទឹកឈូ របស់តំបន់ ប្រតិបត្តិការសឹករងកំពត ត្រូវបានប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពត និងលោក អ៉ីម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ។

បន្ទាប់ពីបានប្រកាស តែងតាំង លោក សួន សារិន មេបញ្ជាការ ផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិ ការសឹករងកំពត ដែលទើប ទទួលតំណែងថ្មី លោកបានឡើង ប្តេជ្ញាចិត្តថា៖ ប្តេជ្ញា ស្មោះត្រង់អស់មួយជីវិត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល មាតុភូមិកម្ពុជា និងធ្វើពលីកម្ម គ្រប់បែបយ៉ាង  ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទី ស្នេហារបស់យើង។

ខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំ កសាងអង្គភាពឱ្យ បានរីកចម្រើន រឹងមាំ គ្រប់វិស័យ,ខិតខំ ជំរុញការងារ បង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ គ្រប់ប្រភេទ តាមលក្ខណៈភូមិ សាស្ត្រដើម្បីលើក ស្ទួយជីវភាពកងទ័ព ឱ្យបានប្រសើរឡើង។

ខិតខំពង្រឹង ការសាមគ្គីភាព ឯកភាព ផ្ទៃក្នុងដើម្បីផល ប្រយោជន៍អង្គភាព និងសហការឱ្យបានល្អ ជាមួយគ្រប់ស្ថាប័ន ពិសេសរៀនសូត្រ យកគំរូល្អៗរបស់ រៀមច្បងដែលមាន បទពិសោធន៍ច្រើន ឆ្នាំកន្លងមក។

មានមតិផ្តាំផ្ញើក្នុងពិធីនោះ លោក អ៉ីម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានលើកឡើងថា រាល់កិច្ចខិតខំ ប្រឹងប្រែងរបស់អង្គ ភាពផ្នែកសឹករង ក៏ដូចជាបណ្តាកម្លាំង សមត្ថកិច្ចគ្រប់អង្គភាព ក្នុងស្រុកទឹកឈូ កន្លងមកពិតជាឆ្លុះ បញ្ចាំងឱ្យឃើញថា ស្រុកទឹកឈូទាំងមូល មានស្ថិរភាព មានសន្តិសុខល្អប្រសើរ។

លោកបានបន្តថា ក្នុងនាមជាអនុប្រធាន គណៈបញ្ជាការឯក ភាពស្រុក និងក្រោមកិច្ចសហការ ចូលរួមពីកងកម្លាំងទាំង៣ ដែលជានិច្ចកាលតែងតែ បានចូលរួមគ្រប់សកម្មភាព ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងបទល្មើសនៅ ក្នុងមូលដ្ឋាន ដែលធ្វើឱ្យបទល្មើស នានាមានការធ្លាក់ ចុះជាបន្តបន្ទាប់។ នេះព្រោះតែកិច្ចសហការ គ្នាបានយ៉ាងល្អ រវាងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច គ្រប់អង្គភាព ក្នុងដែនសមត្ថ កិច្ចរបស់យើង។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពត បានបញ្ជាក់ថា ជាការពិតណាស់ការ ផ្លាស់ប្តូរនាយទាហាន ជាកាតព្វកិច្ចរបស់ អង្គភាពដែលត្រូវ កែសម្រួលទៅតាម តម្រូវការវិវត្តន៍ទៅ តាមអង្គភាពនិមួយៗ។

ចំពោះការផ្លាស់ប្តូរនាយ ទាហានផ្នែកសឹករង ទឹកឈូ របស់តំបន់ប្រតិបត្តិ ការសឹករងកំពត ថ្ងៃនេះត្រូវបានក្រុមការងារ វាយតម្លៃផ្អែកលើការ ងារជាក់ស្តែង ដោយយក មេបញ្ជាការរង៥នាក់ វាយតម្លៃដើម្បីឱ្យ យោធភូមិភាគសម្រេច គឺតម្រូវឱ្យលោក វរសេនីយ៍ត្រី សួន សារិន ជាមេបញ្ជាការ ផ្នែកសឹករង ទឹកឈូ។

លោកមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពត បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធាន សមាគមអតី យុទ្ធជនខេត្តកំពត ក៏សូមពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង  នាយឧត្តមសេនីយ៍ គន់ គីម ដែលជានិច្ចកាល លោកតែងតែយកចិត្ត ទុកដាក់ខ្ពស់ ពីការលំបាករបស់ បងប្អូនកងទ័ព និងកងកម្លាំងគ្រប់អង្គភាព នៅទូទាំងប្រទេស ពិសេសកងកម្លាំង ប្រដាប់អាវុធក្នុង ខេត្តកំពតរបស់យើង។

ជាមួយគ្នានេះ កងកម្លាំងគ្រប់អង្គភាព និងយោធិនស្ថិតក្រោម ឱវាទទាំងអស់ ត្រូវចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារបូរណភាពទឹកដី ការពារអធិតេយ្យ ភាពជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សា នូវគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់រំសេវគ្រប់ប្រភេទ ដោយមិនទុកឱ្យខូចខាត ឬបាត់បង់ដោយ ប្រការណា មួយនោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *