រយៈពេលត្រឹម១ខែ អភិបាលខេត្តកំពត ជួយសម្របសម្រួល ដោះស្រាយបញ្ហានិង បណ្តឹងក្រៅប្រព័ន្ធ តុលាការជូនប្រជាពលរដ្ឋ បាន១៣១ករណី

(ខេត្តកំពត)៖ ក្នុងរយៈពេលត្រឹម១ ប៉ុណ្ណោះអភិបាល ខេត្តកំពត អាចជួយសម្រប សម្រួលដោះស្រាយ សំណូមពរ បញ្ហា ពាក្យបណ្តឹងជូន ប្រជាពលរដ្ឋនៅក្រៅ ប្រព័ន្ធតុលាការបាន ចំនួន១៣១ករណី។ ហើយរដ្ឋបាល ខេត្តកំពតប្តេជ្ញា ថានឹងនៅតែបន្តជួយ សម្របសម្រួលដោះ ស្រាយរហូត ដល់អស់បញ្ហា  នឹងសំណូមពរនៅ គ្រប់មូលដ្ឋានក្នុងខេត្ត។

តាមរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ១១ ខែកមរា ឆ្នាំ២០២២នេះ បានបង្ហាញថា រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ ដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយសម្របសម្រួល ដោះស្រាយសំណូមពរ បញ្ហាប្រឈម និងពាក្យបណ្ដឹងនៅ ក្រៅប្រព័ន្ធតុលាការ បានចំនួន១៣លើក ស្មើនឹង ១៣១ករណី។

ក្នុងនោះបញ្ហាដីធ្លី ៩១ ករណី រួមមាន៖ ទំនាស់ជាមួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមាន៥០ ករណី, ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរ មាន០២ករណី (មានស្នើសុំពន្លឿនការ ធ្វើប្លង់កម្មសិទ្ធ) និង មេភូមិ, ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន មាន៥ ករណី, ទំនាស់ដីកេរមរតក នឹងគ្រួសារ មាន១៥ករណី, ទំនាស់ការលែងលះ និងបែងចែកទ្រព្យ សម្បត្តិមាន០៩ ករណី, បិទផ្លូវសាធារណៈ ០៩ ករណី, ប្រជាពលរដ្ឋ និងសហគមន៍មាន ១ករណី។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានបង្ហាញរបាយ ការណ៍ស្តីពីការ ចំណាយប្រចាំខែធ្នូ ឆ្នាំ២០២១ របស់ អភិបាលខេត្ត ផងដែរដោយរួមមាន ៖ ចំនួនប្រាក់ខ្មែរជិត ៧៤លានរៀលនិង ប្រាក់ដុល្លារ ជាង២៨ម៉ឺនដុល្លា អង្ករចំនួនជាង ១១៩ តោនមីចំនួន ៧៦០ កេស ត្រីខចំនួន ៣៥១ កេស ទឹក ត្រី-ទឹកស៊ីអីវចំនួន ៣,៥០៥ យួរ សារុងចំនួន ៣,៥០០ សារ៉ុង ទឹកសុទ្ធចំនួន ១៩៥ កេស ម៉ាស់ចំនួន ៦,៥០០ ម៉ាស់ អាល់កុលចំនួន ៣១០ លីត្រ អំបិលចំនួន ១ តោន ៣១០ គីឡូក្រាម។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខេត្តដដែលនោះ មានរបៀបវរៈ សំខាន់ៗដូចជា ៖ ១. ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញ លើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃ កិច្ចប្រជុំសាមញ្ញ លើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត។ ៣. ពិនិត្យ  និងអនុម័ត លើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ដ។ ៤.ពិនិត្យ និងអនុម័តលើ របាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្ត ការ ងារ របស់រដ្ឋបាលខេត្ដ  និង ពិនិត្យ  និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ផ្សេងៗជាច្រើនទៀត។

ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ វាយតម្លៃ ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញ ជុំវិញខេត្ត បានខិតខំអនុវត្តកន្លងមក ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើឲ្យ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់ ជំរុញការដោះស្រាយ បញ្ហាសំណូមពរ បញ្ហាប្រឈម ទៅតាមជំនាញនិង សមត្ថកិច្ចតួនាទី របស់ខ្លួនឲ្យបានកាន់ តែប្រសើរថែមទៀត ស្របទៅតាមគោល នយោបាយកាត់បន្ថយ ភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន ក៏ដូចគោលការណ៍ណែ នាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងជំនាញផ្សេងទៀត  ដោយធ្វើយ៉ាងណា ផ្ដល់នូវប្រយោជន៍ និងភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យពួកគាត់ មានជីវភាពកាន់តែរីក ចម្រើនប្រសើរ ឡើងជាលំដាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *