ផ្លូវបេតុងអាមេ នៅភូមិកែវក្រសាំង ត្រូវបានសម្ពោធ ដាក់ឱ្យប្រេីប្រាស់ជា ផ្លូវការនៅថ្ងៃនេះ

(ខេត្តកែប)៖ ផ្លូវបេតុងអាមេ១ខ្សែ ដែលមានប្រវែង១២៥០ម៉ែត្រ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត  ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម   វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍ ។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមផងដែរពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សា ខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ អគ្គនាយក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។

បើតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ឱ្យដឹងថា ផ្លូវបេតុង មួយខ្សែដែរត្រូវកាត់ខ្សែបូរ សម្ពោធ ដាក់ឱ្យប្រើសប្រាស ជាផ្លូវការនាពេលនេះ មានប្រវែងសរុប ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់ ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣។

ឯកឧត្តម បានបញ្ជក់ថា ខេត្តកែប បច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរឱ្យកាន់តែ មានភាពស្រស់ត្រកាល និងមានអនាម័យ បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទី ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាក លំហែកំសាន្ត នៅតំបន់ឆ្នេរសមុទ្រ ខេត្តកែបកាន់តែមាន សន្ទុះច្រើនឡើងៗទៅអនាគត ។

ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបម្រើតម្រូវការមមារញឹក ព្រោះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវ ទេសចរមកពី ភ្នំពេញនឹងបណ្ដាខេត្តផ្សេងៗ  អាចធ្វើដំណើរឆ្លង កាត់ផ្លូវនេះទៅលេង ឆ្នេរកែប ឬដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយ ស្រួលផងដែរ។

មានប្រសាសន៍ សំណេះសំណាលទៅ កាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា នៅគ្រប់កាលៈទេសៈ ទាំងអស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ  ហើយបានឧបត្ថម្ភ គ្រប់បែបយ៉ាង ជាក់ស្តែងថ្ងៃនេះ ក្រោមដំបូលនៃ សុខសន្តិភាព ខេត្តកែបរបស់ យើង ទទួលបាននូវ សមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ ពិសេស ការពង្រីកហេដ្ឋា រចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់ បម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយ ស្រួសដល់ការធ្វើដំណើរ របស់បងប្អូនប្រជា ពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការ ចរាចរកសិផល ផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យជីវភាព ប្រជាពលរដ្ឋកាន់តែធូរធា  រួមចំណែកកាត់ បន្ថយភាពក្រីក្រ កាន់តែឆាបរហ័ស។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត  បាបន្ថែមទៀតថា  ទោះយ៉ាងណា សមិទ្ធផលទាំងនេះ ពុំទាន់គ្រប់គ្រាន់តាម តម្រូវការនៅឡើយ យើងនឹងខិតខំ រួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ ប្រទេសឱ្យកាន់តែមាន ការរីកចម្រើន ជឿនលឿនទៅមុខ ដូច្នេះយើងត្រូវតែរួម គ្នារក្សាការពារនូវ សុខសន្តិភាព ដែលយើងកំពុង មានដូចបច្ចុប្បន្ននេះ កុំជឿការញ៉ុះញុង បង្ករអសន្តិសុខ និងអនាធិបតេយ្យ ក្នុងសង្គមជាតិ។

ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្ត នូវវិធានការ បីកុំ បីការពារ ព្រមទាំងទៅ ទទួលវ៉ាក់សាំង ដូសជម្រុញឱ្យ បានគ្រប់ៗគ្នា ដើម្បីការពារការ ឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបំប្លែង ខ្លួនថ្មី(អូមីក្រុង)។

បន្ទាប់ពី ផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូន ប្រជាពលរដ្ឋដែល មកចូលរួមនូវ ក្រមារពោះគោម្នាក់មួយ និងថវិកាមួយចំនួន រួចមក  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  បានអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ផ្លូវបេតុងដ៏ស្រស់ស្អាត់មួយនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *