ពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត ប្រើ ប្រាស់ បច្ចេកវិទ្យាថ្មី UF-MEMBRAN នៅអង្គភាព រដ្ឋាករទឹកខេត្តកំពត

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ អង្គភាពរដ្ឋាករ ទឹកខេត្តកំពត នៅក្នុងភូមិអូរ តូចសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត បានធ្វើពិធីសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវ ការនូវប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត ដែលប្រើ ប្រាស់ បច្ចេកវិទ្យាថ្មី UF-MEMBRAN សាងសង់ ដោយក្រុមហ៊ុន ស៊ីនហូរ ក្រោមធិបតីភាព ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានឲ្យដឹងថា វិស័យទឹកស្អាត  គឺពិតជាមានសារៈសំខាន់ ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

ដោយឡែកវិស័យ ទឹកស្អាតក្នុងខេត្ត កំពតបច្ចុប្បន្ន មានភាពរីក ចម្រើនជាលំដាប់ ដែលក្នុងនោះមាន អង្គភាពផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋមួយ គឺអង្គភាពរដ្ឋាករ ទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ ទឹកស្អាតឯកជន ចំនួន១៨មូលដ្ឋានគ្រប់ ដណ្តប់លើ ០២ ក្រុង និង ០៧ស្រុក ស្មើនឹង ៤២ឃុំ-សង្កាត់ ដែលមានសមត្ថភាព ផលិតទឹកស្អាត ៤៤,១០០ម៉ែត្រ គុបក្នុងមួយថ្ងៃ និង មានប្រជាពលរដ្ឋក្នុង តំបន់សេវាចំនួន៥២,២៧១ គ្រួសារ ស្មើនឹង ២៦១,៣៣៥នាក់ ក្នុងនោះប្រជាពលរដ្ឋ ទទួលបាន ទឹកស្អាតប្រើប្រាស់ មានចំនួន ២៩,២៤៤គ្រួសារ ស្មើនឹង ៥៥,៦៣នាក់។

ទន្ទឹមនឹងនេះ សេវាកម្មផ្គត់ផ្គង់ទឹកស្អាត ឯកជនតាមបណ្តាស្រុក ក៏បានចូលរួមយ៉ាង សកម្មក្នុងការផលិត និងផ្គត់ផ្គង់ទឹកជូន ប្រជាពលរដ្ឋ តាមរយៈការផ្តល់ជូននូវ អាជ្ញាប័ណ្ណធ្វើអាជីវ កម្មមួយចំនួនទៀតផងដែរ។

ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យា សាស្រ្តបច្ចេកវិទ្យានិង នវានុវត្តន៍បាន មានប្រសាសន៍ឲ្យដឹងថា  ប្រព័ន្ធ ប្រព្រឹត្តកម្មទឹក ស្អាតដែលប្រើប ច្ចេកវិទ្យា ថ្មី UFUF-MEMBRAN ដំឡើង នៅ អង្គភាព ដ្ឋាករទឹកខេត្តកំពតនេះ គឺជាសមិទ្ធផលថ្មី មួយទៀតឆ្លើយតប បានទៅនឹងអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី  តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាស គាំទ្រឱ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ ទាំងអស់គ្នា» ដោយក្នុងនោះ ប្រភពទឹកក៏នឹង ត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។

ហើយសមទ្ធិផលទាំងនេះ ដែលក្រសួង ក៏ដូចជាមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើត ឡើងទៅតាមទិស ដៅដែលបានដាក់ ចេញតាំងពីមុនឆ្នាំ២០២១ ក្រោមគម្រោងកិច្ច សហប្រតិបត្តិការ រវាងរដ្ឋនិងផ្នែកឯកជន។

ការផលិត ទឹកស្អាតដោយ ប្រើប្រព័ន្ធបច្ចេក វិទ្យាមាន គុណភាពខ្ពស់នេះ និងអាច ពិសាបាន ដោយ មាន ការ គ្រប់គ្រងតាម ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម ត្រួតពិនិត្យ ទៅលើ គុណភាព ទឹកនៅ ពេល ដែល បញ្ជូន ទឹកចេញទៅផ្គត់ ផ្គង់ ដល់ ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ ដែលត្រូវមានការ ចូលរួមសហការ អនុវត្តយ៉ាងសកម្ម ពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន និងប្រជាជនគ្រប់ជាន់ ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជាដែលកំណត់ថា៖ «ពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹក ស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវ ការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខ ខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *